អង្គការណាតូអះអាងថា ព្រលានយន្តហោះទីក្រុងកាប៊ុលនឹងបើកចំហសម្រាប់ការជម្លៀសខ្លួន

0

ប្រទេសអាហ្វហ្គានីស្ថាន៖កម្លាំងយោធាសម្ពន្ធ័មិត្តបាននិយាយនៅថ្ងៃអាទិត្យ ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលដល់ទីក្រុងកាប៊ុល មានមានសេចក្តីថា អង្គការណាតូ (Nato) នៅតែរក្សាវត្តមានទំនាក់ទំនងការទូតរបស់ខ្លួននៅក្នុងទីក្រុងកាប៊ុល (Kabul) ​និងជួយជ្រោមជ្រែងក្នុងការបើកព្រលានយន្តហោះឲ្យនៅដំណើរការដដែរ។

អគ្គលេខាធិការអង្គការណាតូ(Nato)គឺលោក ជេន ស្ទតលែនប៊ើក (Jens Stoltenberg) បានសរសេររៀបរាប់លើបណ្ដាណសង្គមទ្វីតធើមានខ្លឹមសារថា៖ “អង្គការណាតូ (Nato) ជួយជ្រោមជ្រែងក្នុងការបើកព្រលានយន្តហោះនៅក្នុងទីក្រុងកាប៊ុល (Kabul) ឲ្យនៅមានដំណើរការដដែលដើម្បីជួយសម្របសម្រួលដល់ការជម្លៀសប្រជាជន។”

លោក ស្ទតលែនប៊ើក (Stolenberg) បានបន្តទៀតថា គាត់បានធ្វើកិច្ចពិភាក្សាអំពីស្ថានភាពវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសិន (Boris jonson) និងរដ្ធមន្រ្តីការបរទេសប្រទេសកាណាដា ប្រទេសដាម៉ាក និងប្រទេសហូឡង់។

គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលទៅដល់ក្នុងទីក្រុងកាប៊ុលនៅថ្ងៃអាទិត្យ និងបាននិយាយថា ពូកគេរំពឹងថានឹងបានឡើងកាន់អំណាចនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

មន្រ្តីអង្គការណាតូមួយរូប ប្រាប់ភ្នាក់ងារសារព័ត៌មានថា កម្លាំងយោធាសម្ពន្ធ័មិត្តនៅតែបន្តរក្សាវត្តមានការទូតរបស់ខ្លួននៅក្នុងទីក្រុងកាប៊ុល។ យ៉ាងណាមិញ មន្ត្រីរូបនោះពុំបានឆ្លើយតបទៅនឹងសំនួរដែលថា តើអង្គការណាតូមានគម្រោងដើម្បីរៀបចំកិច្ចប្រជុំក្នុងស្ថានភាពមានវិបត្តិ ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬយ៉ាងណានោះទេ។

ផ្ទុយទៅវិញមន្រ្តីរូបនោះបានលើកឡើងថា៖ “អង្គការណាតូកំពុងតែបន្តធ្វើការវាយតម្លៃអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយសុវត្ថិភាពរបស់បុគ្គលិកយោធាសម្ពន្ធ័មិត្តគឺមានសារៈសំខាន់បំផុត ហើយអង្គការណាតូនឹងបន្តធ្វើការកែតម្រូវក្នុងករណីចាំបាច់។”

សូមរំលឹកថា ក្រោយពីបានចំណាយពេលជិត ២ទសវត្សរ៍កន្លងមក នៅរដូវក្តៅឆ្នាំនេះ អង្គការណាតូបានបញ្ចប់ប្រតិបត្តិការយោធានៅក្នុងប្រទេសអាហ្វហ្កា
នីស្ថាន និងបានដកកងទ័ពមួយចំនួនធំចេញពីប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងយោធាសម្ពន្ធ័មិត្តនេះនៅតែបន្តដំណើរការតំណាងការទូតរបស់ខ្លួននៅក្នុងទីក្រុងកាប៊ុល។ អ្នកនាំពាក្យណាតូនៅថ្ងៃសុក្រសប្តាហ៍មុនបានធ្វើការបដិសេធមិនផ្ដល់ព័ត៌មានលម្អិតលើដំណើរការតំណាងនោះឡើយ។

គួរបញ្ចាក់ផងដែរថា នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងប្រ៊ូសែល អង្គការណាតូក៏បានដើរតួនាទីជាអ្នកសម្របលើសម្រួលវិធានការណ៍ការពារជាតិនៅក្នុងប្រទេសអាហ្វហ្កានីស្ថានផងដែរដូចជាការជម្លៀសពលរដ្ឋ ដែលវិធានការណ៍ត្រូវបានលើកយកមកពិភាក្សាដោយឯកអគ្គរដ្ឋទូតអង្គការណាតូនៅថ្ងៃសុក្រសប្តាហ៍មុន៕

សម្រួលដោយ៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuter ចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here