ប្រទេសបួគីណាហ្វាសូ៖សេចក្តីថ្លែងការណ៍ផ្លូវការមួយត្រូវបានចុះផ្សាយនៅថ្ងៃពុធថាមនុស្ស ៤៧នាក់ ដោយក្នុងនោះមានជនស៊ីវិល ៣០នាក់ ទាហាន ១៤នាក់ ដែលមាន ០៣នាក់ជាសមាជិកទ័ពជំនួយ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅតំបន់សាហេល (Sahel) ភាគខាងជើងនៃប្រទេសបួគីណាហ្វាសូ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងគមនាគមន៍មានខ្លឹមសារថា ក្បួន រថយន្តរួមគ្នារបស់ជនស៊ីវិល កម្លាំងការពារ និងសន្តិសុខ ក៏ដូចជាក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីការពារជាតិមាតុភូមិ (VDP) រងការវាយឆ្មក់នៅជិតតំបន់ហ្កូហ្កាដជី (Gorgadji) ក្នុងតំបន់ជម្លោះសាហេល។
នៅក្នុងសេចក្តីថ្លែងការណ៍នោះមានបន្ថែមខ្លឹមសារថា ក្រោយពីរងការវាយបកពីកង កម្លាំងប្រដាប់អាវុធ ក្រុមភេរវករ ៥៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត នាក់រងរបួស ក៏ប៉ុន្តែពួកគេក៏បានរត់គេចខ្លួន។ ជាអកុសល ជនស៊ីវិល៣០នាក់ បានបាត់បង់ជីវិត និង ១៩នាក់ផ្សេងទៀតបានរងរបួស។ ការប៉ះទង្គិចគ្នានោះបានឆក់ យកជីវិតសមាជិកកម្លាំងប្រដាប់អាវុធ ១៤នាក់ និងសមាជិកក្រុមអ្នកស្ម័គ្រចិត្តដើម្បី ការពារជាតិមាតុភូមិ (VDP) ៣នាក់។ ប្រភពបន្ថែមថា ប្រតិបត្តិការក្នុងមូលដ្ឋាន និងប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើការ។
គួររំលឹកផងដែរថា សន្តិសុខនៅក្នុងប្រទេសបួគីណាហ្វាសូបានចុះខ្សោយខ្លាំងចាប់ តាំងពីឆ្នាំ២០១៥ ដោយមានហេតុការណ៍វាយប្រហារភេរវកម្ម ដែលបានសម្លាប់ មនុស្សច្រើនជាង១០០០នាក់ និងបណ្តាលឲ្យមនុស្សច្រើនជាង ១លាននាក់ផ្សេង ទៀតផ្លាស់ ទីលំ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១៩ ខែសីហា ឆ្នាំ២០២១