យោធាប៉េសមេហ្គារារាំងការបំផ្ទុះគ្រាប់បែក៣០គីឡូក្រាមនៅខេត្តឌូហុក​

0

កាលពីថ្ងៃច័ន្ទនេះប្រភពសន្តិសុខបានរាយការណ៍ថាកងកម្លាំងយោធាប៉េសមេហ្គា (Peshmerga) បានរារាំងការបំផ្ទុះគ្រាប់បែកដែលដាក់ដោយក្រុមយុទ្ធជនគណបក្សពលករឃឺដ (PKK) ស្ថិតនៅក្នុងខេត្តដូហុក (Dohuk)។

ប្រភពបាននិយាយថា អង្គភាពវិស្វកម្មហ្សេវ៉ានី (Zervani) នៃកងកម្លាំងយោធាប៉េសមេហ្គាបានគ្រប់គ្រង និងដោះគ្រឿងផ្ទុះដែលមានទម្ងន់រហូតដល់ទៅ៣០គីឡូក្រាមស្ថិតនៅតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ភូមិសេកគ្លី (Serkli) ស្រុកអាម៉ាឌីយ៉ា (Amadiyah)។

ប្រភពបានប្រាប់ឱ្យដឹងទៀតថា យុទ្ធជននៃគណបក្សពលករឃឺដគឺជាអ្នកដែលបានដាក់រំសេវផ្ទុះទាំងនេះ ហើយករណីស្រដៀងគ្នានេះដែរក៏ធ្លាប់កើតមានឡើងផងដែរនាពេលកន្លងមក។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here