ប្រទេសស៊ីរី៖សមាជិកកងជីវពល QSD គាំទ្រដោយកម្លាំងយោធាអាមេរិកម្នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារមួយ ដែលធ្វើឡើងដោយក្រុមប្រឆាំងនៅជាយក្រុងចាឌីដបាការាស់(Jadeed Bakarah) នៅភាគខាងកើតនៃតំបន់ជនបទដៀរអ៊ីស័រ(Deir Ezzor)។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមប្រឆាំងមួយក្រុមបានវាយ ប្រហារកំណត់គោលដៅ ដោយប្រើកាំភ្លើងយន្តបាញ់ទៅលើសមាជិកកងជីវពល QSD ម្នាក់ ខណៈពេលដែលគាត់កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាលរបស់កងជីវពល ដែលស្ថិតនៅជាយក្រុងចាឌីដបាការាស់ នៅភាគខាងកើតនៃតំបន់ជនបទដៀរអ៊ីស័រ ដោយបានបណ្តាលឲ្យគាត់ស្លាប់ភ្លាមៗ។
គួរបញ្ជាក់ផងដែរថា ការវាយប្រហារទៅលើដំណើររបស់កងជីវពល និងទីតាំងរបស់ កងជីវពលQSDក្នុងតំបន់អាល់ចាហ្សារ៉ានៃប្រទេសស៊ីរីនៅតែបន្តកើតមានឡើង ខណៈដែលសមាជិកកងជីវពលមួយចំនួនត្រូវបានសម្លាប់ ឬរងរបួសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងតំបន់ដែលកម្លាំងយោធាអាមេរិកគ្រប់គ្រងលើកងជីវពលនៅតំបន់អាល់ហ្សារ៉ានៃប្រទេសស៊ីរី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១