មនុស្ស២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារនៅប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា យ៉ាងហោច ណាស់មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍វាយប្រហារដោយក្រុមប្រដាប់ អាវុធសង្ស័យថាជាសមាជិកនៃក្រុមភេរវករបូកូហារ៉ាម នៅយប់ថ្ងៃអង្គារ ក្នុងតំបន់ ហ្វាណ័ហ្ស​(Far North) នៃប្រទេសកាមេរូន។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធបានចូល ទៅលុកលុយទីក្រុងម៉ាលីកា (Malika) និងបានបាញ់រះមិនរើសមុខនៅពេលដែល អ្នកភូមិកំពុងដេកលក់ ដោយបានសម្លាប់ជនស៊ីវិល ២នាក់ និងបង្កឲ្យរបួសជាច្រើន នាក់ ហើយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធថែមទាំងបានលួចយកសត្វគោក្របីជា ច្រើនក្បាលក្នុងអំឡុងពេលដែលពួកគេធ្វើការវាយប្រហារ។

​អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា អ្នកភូមិបានរត់គេចខ្លួន ហើយបានរត់ទៅជ្រកនៅ តាមព្រៃតូចៗ។

យោងតាមរបាយការណ៍សន្តិសុខមានបញ្ជាក់ខ្លឹមសារថា ការវាយប្រហារនៅពេល យប់ ដោយក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម បានកើតឡើងម្តងហើយម្តងទៀតនៅក្នុង តំបន់នោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here