សមាជិកឧទ្ទាម IS ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ២ នៅប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖កម្លាំងសន្តិសុខបានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធសរុបចំនួន៧ នាក់នៃក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម (IS) ត្រូវបានសម្លាប់នៅថ្ងៃពុធ ក្នុងប្រតិបត្តិការសន្តិសុខចំនួន២នៅក្នុងប្រទេសអ៊ីរ៉ាក់។

មេបញ្ជាការនៃយុទ្ធជនការពារទាហាន លោកវីននីសអាល់ជេបារ៉ា(Winis al-Jebara) បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងខេត្តសាឡាហូឌីន កម្លាំងសន្តិសុខ និងយុទ្ធជន សម្ព័ន្ធយោធាគាំទ្រដោយយន្តហោះយោធាអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការសន្តិសុខមួយនៅ ក្នុងតំបន់រឹងមាំអាល់-អ៊ីត(al-Eith)ខាងកើតនៃទីរួមខេត្តធីក្រិត(Tikrit) ដែលស្ថិតនៅ ចម្ងាយប្រមាណជា១៧០ គីឡូម៉ែត្រភាគខាងជើងទីក្រុងបាកដាដ។

លោកអាល់ ជេបារ៉ា (al-Jebara) មានប្រសាសន៍ថា ប្រតិបត្តិការនេះបានសម្លាប់ សមាជិកក្រុមសកម្មប្រយុទ្ធ IS ចំនួន៥នាក់ និងបានបំផ្លាញជំរំរបស់ពួកគេផងដែរ។

លោកអាល់ ជេបារ៉ា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយដែលមានខ្លឹមសារថា នៅភាគខាងកើតខេត្តឌីយ៉ាឡា(Diyala) កម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) មានការ គាំទ្រដោយយន្តហោះយោធាអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការសន្តិសុខផ្សេងទៀតដើម្បីតាម ប្រមាញ់សមាជិកឧទ្ទាម IS។

បើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់មានបញ្ជាក់ខ្លឹមសារថា ប្រតិបត្តិការ វាយប្រហារតាមអាកាស និងកម្លាំងទ័ពស៊ីធីអេស(CTS) បានសម្លាប់មេដឹក នាំ ក្នុង ស្រុក២នាក់របស់ក្រុមឧទ្ទាមជ្រុលនិយមនៅជិតតំបន់ហ៊ីមរ៉ីនឡេក (Himreen Lake) ក្នុងខេត្ត ឌីយ៉ាឡា(Diyala)។

លោកអាល់ ជេបារ៉ា បានបញ្ជាក់ឲ្យដឹងផងដែរថា កម្លាំងទ័ពស៊ីធីអេស (CTS ) បានធ្វើ ការវាយឆ្មក់បន្ថែមទៀតទៅលើកន្លែងលាក់ខ្លួនរបស់ក្រុមឧទ្ទាម IS នៅក្នុងខេត្តដទៃ ទៀតនៃប្រទេសអ៊ីរ៉ាក់ និងបានចាប់ខ្លួនសាមាជិកឧទ្ទាម IS ចំនួន៧នាក់។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើង ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការបង្ក្រាបកម្ចាត់សមាជិកឧទ្ទាម IS នៅឆ្នាំ ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកឧទ្ទាមដែលនៅសេសសល់បានលាក់ ខ្លួនតាមតំបន់ដាច់ស្រយាល តំបន់វាលខ្សាច់​ ឬតំបន់រឹងមាំផ្សេងទៀត ដោយបាន ធ្វើការវាយឆ្មក់លើកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here