កងជីវពល QSD ចាប់បានជំរិតមនុស្សក្នុងទីក្រុងហាហ្សាកា

0

ប្រទេសស៊ីរី៖កងជីវពល QSD គាំទ្រដោយកងកម្លាំងអាមេរិកបានបន្តធ្វើការគាប សង្កត់របស់ខ្លួនប្រឆាំងនឹងប្រជាជននៅតាមភូមិ ទីក្រុង និងរាជធានី ដែលពួកគេកាន់ ដោយបានចាប់ជំរិតកូនចៅប្រជាជនជាច្រើននាក់ពីស្រុកអាល់ណាស់វ៉ា (al-Nashwa) និងភូមិហ្កើរ៉ាន (Ghweran) ដើម្បីធ្វើការឲ្យពួក

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់អ្នកសារព័ត៌មានថា ក្រុមប្រដាប់អាវុធ QSD បានរៀបចំ រនាំងបាំង រវាងសង្កាត់ក្នុងទីក្រុងហាហ្សាកា(Hasaka) ដោយបានដាក់រនាំងទាំងនោះ នៅតាមច្រកចូលទីក្រុង និងផ្លូវសាធារណៈ ហើយថែមទាំងបានចាប់ជំរិតយុវជនមួយ ចំនួន ដោយបាននាំពួកគេទៅកាន់ជំរុំកងជីវពលដើម្បីរៀនសូត្រពីរបៀបនៃការ​កាន់ កាប់របស់កម្លាំងអាមេរិក និងវិធីសាស្ត្របំបែកខ្លួនរបស់ក្រុមជីវពល។

ប្រភពដដែលបានបន្ថែមឲ្យដឹងផងដែរថា មានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនចំពោះហេតុការណ៍ឡោមព័ទ្ធលើប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះ និងការចាប់ជំរិតកូនចៅរបស់ពួក គេក្រោមលេសផ្សេងៗ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here