ស្ត្រី១នាក់ និងក្មេងប្រុសជំទង់១នាក់ត្រូវបានសម្លាប់ក្នុងជំរំកងជីវពល QSD

0

ប្រទេសស៊ីរី៖ក្រោយពីមានភាពវឹកវរ និងអសន្តិសុខបានកើតឡើងនៅក្នុងជំរុំជនភៀស ខ្លួនអាល់ហាវ (al-Hawl) ដែលគ្រប់គ្រងដោយកងជីវពល ​QSD នៅភាគខាងកើត ទីក្រុងហាហ្សាកា (Hasaka) មានសាកសព២នាក់ ដោយក្នុងនោះមានស្ត្រី១នាក់ និង ក្មេងប្រុសជំទង់១នាក់ ត្រូវបានរកឃើញនៅថ្ងៃព្រហស្បតិ៍ ខណៈដែលដាកសពទាំង នោះត្រូវបានសម្លាប់ដោយការបាញ់ជាច្រើនគ្រាប់។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា សាកសពស្ត្រីវ័យ ៤៥ឆ្នាំ ម្នាក់ ដែលរងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានរកឃើញនៅផ្នែកទី៣ នៃជំរំអាល់ហាវ ខណៈដែលសាកសពក្មេងជំទង់វ័យ ២១ឆ្នាំត្រូវបានរកឃើញក្នុងស្ថានភាពរងគ្រាប់ដូច គ្នានៅមុខតង់របស់គាត់ នៅផ្នែកទី១ នៃជំរំនោះ។
គួរបញ្ជាក់ផងដែរថា កងជីវពលគ្រប់គ្រងដោយសហរដ្ឋអាមេរិកបានឃុំជនភៀសខ្លួន ជាច្រើនពាន់នាក់នៅក្នុងជំរំអាល់ហាវ នៅភាគខាងកើតទីក្រុងហាហ្សាកា ដែលជា ទីក្រុងគ្រប់គ្រងដោយកងជីវពល QSD ក្នុងស្ថានភាពសោកនាដកម្ម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here