បុរស០២នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងលីសប៊ុនពីបទសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម ISIS

0

ប្រទេសព័រទុយហ្កាល់៖ប៉ូលិសយុត្តិធម៌តុលាការព័រទុយហ្កាល់ (PJ) និយាយនៅថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានឃុំខ្លួនបុរសជនជាតិអ៊ីរ៉ាក់០២នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី (ISIS)។

បុរសទាំង០២នាក់នោះ ត្រូវបានចោទប្រកាន់ពីបទ “ប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងការចូលរួម និងគាំទ្រដល់អង្គការភេរវករអន្តរជាតិ ភេរវកម្មអន្តរជាតិ និងប្រឆាំងមនុស្សជាតិ”។

ប៉ូលិសយុត្តិធម៌លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា​ ពុំមាន

ភស្តុតាងណាមួយត្រូវបានគេកំណត់ថា ពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយនៅក្នុងប្រទេសព័រទុយហ្កាល់នោះទេ ប៉ុន្តែមានភស្តុតាងគ្រប់គ្រាន់ត្រូវបានប្រមូលដើម្បីចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំពោះអ្នកជាប់ឃុំឃាំងទាំង០២នាក់នោះ។ យោងតាមភស្តុតាងដែលប្រមូលបាន ប៉ូលិសប្រាប់បន្ថែមថា បុគ្គលទាំង០២នាក់បានកាន់តំណែងផ្សេងគ្នានៅក្នុងរចនាសម្ព័ន្ធរបស់ក្រុមភេរវករ ISIS៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here