ក្មាន់កាំភ្លើង ដែលសម្លាប់មនុស្ស៤នាក់នៅក្រៅស្ថានទូតបារាំងក្នុងប្រទេសតង់សានីជាភេរវករជ្រុលនិយមតាមអ៊ិនធឺរណិត

0

ប្រទេសតង់សានី៖ប៉ូលិសស៊ើបអង្កេតលើករណីបាញ់សម្លាប់បាននិយាយថា ខ្មាន់កាំភ្លើង ម្នាក់ ដែលបានសម្លាប់មន្រ្តីប៉ូលិស៣នាក់​ និងសន្តិសុខ១នាក់ នៅក្រៅស្ថានទូតនៅទីក្រុងដាអេសសាឡាមក្នុងប្រទេសតង់សានីនៅសប្តាហ៍មុន គឺជាភេរវករជ្រុលនិយម​តាមអ៊ីន​ធឺរ​ណិត។

អ្នកវាយប្រហាររូបនោះ ត្រូវមន្ត្រីកំណត់អត្តសញ្ញាណបានថាជាលោកហាមហ្សាម៉ូហាមាដ ( Hamza Mohamed) ដោយលោកបានធ្វើការវាយប្រហារនៅថ្ងៃទី២៥

ខែសីហា។ លោកបានសម្លាប់មន្រ្តីប៉ូលិស៣នាក់ និងសន្តិសុខ១នាក់ មុនពេលលោកត្រូវបានប៉ូលិសបាញ់។ លើសពីនេះ នៅមានមនុស្ស ០៦នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នោះ ដែលបានបង្កឲ្យមានភាពវឹកវរនៅច្រកចូលស្ថានទូតបារាំង។

ប្រធានស៊ើបអង្កេតលើរឿងឧក្រិដ្ឋកម្មលោកខាំម៊ីលឡឺស វ៉មបូរ៉ា(Camillus Wambura)ប្រាប់ភ្នាក់ងារសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា៖ “ការស៊ើបអង្កេតរបស់់យើងបានបង្ហាញថា លោកហាមហ្សាម៉ូហាមាដ គឺជាមនុស្សម្នាក់ ដែលមានជីវិតអាថ៌កំបាំង ដែលសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងអំពើរភេរវកម្ម”។

លោកវ៉មបូរ៉ាបន្ថែមថា លោកម៉ូហាមាដស្ថិតក្នុងក្រុមភេរវករមួយប្រភេទ ដែលត្រៀមខ្លួនស្លាប់ដើម្បីសាសនារបស់ពួកគេ ប៉ុន្តែអាចកំណត់អត្តសញ្ញាណសាសនាណាមួយដែលជាប់ពាក់ព័ន្ធនឹងអ្នកវាយប្រហារនោះទេ។ ខ្មាន់កាំភ្លើងរូបនោះថែមទាំងបានធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមមនុស្សផ្សេងទៀត ដែលរស់នៅក្នុងប្រទេសនានា ដែលបានធ្វើសកម្មភាពទាក់ទងនឹងអំពើរភេរវកម្ម ប៉ុន្តែភាគច្រើនគាត់ធ្វើការទំនាក់ទំនងតាមរយៈផេចប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រធានស៊ើបអង្កេតលើរឿងឧក្រិដ្ឋកម្មបន្ថែមឲ្យដឹងផងដែរថា ជនល្មើសបានចំណាយពេលជាច្រើនក្នុងការស្រាវជ្រាវលើអ៊ីនធឺរណិត ដើម្បីស្វែងយល់ពីការវាយប្រហារភេរវកម្មដែលធ្វើឡើងដោយក្រុមភេរវកររដ្ឋអ៊ីស្លាម(ISIS)  ក្រុមភេរវករអាល់ហ្សាបាប និងក្រុមភេរវករដ៏ទៃផ្សេងទៀត​ ដែលបានធ្វើការវាយប្រហារយ៉ាងសកម្មនៅអាហ្វ្រិកខាងកើត និងនៅក្នុងប្រទេសយេម៉ែន។​​ យ៉ាងណាមិញ ក្រុមភេរវករក្នុងតំបន់ ដែលមានឈ្មោះថា  អាល់ហ្សាបាប(Al-Shabaab) បានធ្វើសកម្មភាពវាយប្រហារជាប្រចាំនៅតំបន់ម៉ូហ្សាប៊ីក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសតង់សានី។​

អគ្គមេបញ្ជាការប៉ូលិសតង់ហ្សានី លោកស៊ីម៉ូនស៊ីរ៉ូ(Simon Sirro) ធ្លាប់បានលើកឡើងថា ការវាយប្រហារនោះអាចមានជាប់ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសម៉ូសំប៊ិក ជាប្រទេសដែលក្រុមបះបោរអ៊ីស្លាមជ្រុលនិយមកំពុងប្រយុទ្ធជាមួយកងទ័ព៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានRT ចុះផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here