កុមារអារ៉ាប៊ីសាអូឌីត២នាក់រងរបួសក្នុងហេតុការណ៍វាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី

0

ប្រទេសអារ៉ាប៊ីសាអូឌីត៖ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍នៅថ្ងៃអាទិត្យ ដោយដកស្រង់សម្តីរបស់មន្រ្តីក្រសួងការពារជាតិមានខ្លឹមសារថា កុមារអារ៉ាប៊ី

សា​អ៊ូឌីត ០២នាក់បានរងរបួស ​និងផ្ទះជាច្រើនខ្នងរងការខូចខាតនៅក្នុងការវាយ ប្រហារថ្មី​​របស់ក្រុមឧទ្ទាមហ៊ូធី។

អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍ត្រីតួគី អាល់ម៉ាលគី (Turki Al-Malki) បានបញ្ជាក់ពីការស្ទាក់ចាប់មីស៊ីលផ្លោង ៣គ្រឿង និងយន្តហោះដ្រូនផ្ទុក គ្រាប់បែក ៣គ្រឿង ដែលបញ្ជាដោយក្រុមកងជីវពលហ៊ូធី។ លោកបន្ថែមថា ការស្ទាក់ ចាប់បានបណ្តាលឱ្យមានកំទេចកំទីធ្លាក់រាយប៉ាយនៅក្រៅទីក្រុងដាមម៉ា ដែលនោះជាហេតុបណ្តាលឱ្យក្មេងៗអារ៉ាប៊ីសាអូឌីត២នាក់រងរបួស និងបង្កការកាតខូចខាតតិចតួច ដល់ផ្ទះ១៤ខ្នង។

អ្នកនាំពាក្យរូបនោះបានបន្ថែមឲ្យដឹងថា ក្រសួងការពារជាតិនឹងចាត់វិធានការចាំបាច់ និងធ្វើការទប់ស្កាត់គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារទឹកដីរបស់ខ្លួន។

គួររំលឹកផងដែរថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបន្តដឹកនាំកម្លាំងចម្រុះ ដោយគិតត្រឹម ខែមីនាឆ្នាំនេះគឺបានបញ្ចប់ឆ្នាំទី៦ នៃសង្គ្រាមនៅប្រទេសយេម៉ែនប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីក្នុងការគាំទ្រដល់រដ្ឋាភិបាលប្រទេសយេម៉ែន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញា​ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here