ប្រទេសស៊ីរី៖កងជីវពល QSD ដែលមានទំនាក់ទំនងជាមួយ កម្លាំងយោធាអាមេរិក បានបន្តសកម្មភាពឧក្រិដ្ឋកម្មរបស់ខ្លួនប្រឆាំងនឹងអ្នកស្រុកនៅក្នុងតំបន់ដែលពួកគេ កាន់កាប់ ដោយពួកគេបានប្រើកាំភ្លើងភ្ជង់បណ្តេញក្រុមគ្រួសារ ដែលផ្លាស់ទីលំនៅ
ជាច្រើននៅក្នុងទីក្រុងអាល់ខាថានីយ៉ា (al-Qahtanyia) ភាគខាងកើតទីក្រុងកាមិសលី (Qamishli)។
ប្រភពព័ត៌មានក្នុងស្រុកប្រាប់ភ្នាក់ងារសារព័ត៌មានថា កងជីវពល QSD បានគំរាម កំហែងដល់គ្រួសារដែលផ្លាស់ទីលំនៅទាំងអស់ ដែលមកពីខេត្តផ្សេងៗគ្នាឲ្យទៅ ទីក្រុងអាល់ខាតានីយ៉ាដោយត្រូវចាកចេញពីផ្ទះរបស់ពួកគេនៅក្នុង រយៈពេលមួយ សប្តាហ៍ បើមិនដូច្នេះទេពួកគេនឹងត្រូវបានបណ្តេញចេញពីតំបន់នោះ។
កងជីវពល QSD បានធ្វើប្រតិបត្តិការនេះ ដោយយោងទៅតាមគម្រោង ដែលមាន គោលបំណងដើម្បីជម្លៀសប្រជាជនចេញពីតំបន់ផ្លាស់ទីលំនៅទាំងស្រុង ហើយបង្ខំ ពួកគេ ដោយប្រើកាំភ្លើងភ្ជង់ឲ្យចាកចេញពីតំបន់នោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១