សមាជិកក្រុមឧទ្ទាមហ៊ូទី៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់កម្លាំងអារ៉ាប៊ីសាអូឌីត

0

ប្រទេសម៉ែន៖ ប្រភពយោធារដ្ឋាភិបាលយេម៉ែនបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ សមាជិកក្រុមឧទ្ទាមហ៊ូទី ៣៥នាក់ត្រូវបានសម្លាប់នៅថ្ងៃចន្ទ ពេលដែលកម្លាំងដឹកនាំដោយ អារ៉ាប៊ីសាអូឌីតវាយប្រហារលើក្បួនរថយន្តរបស់ឧទ្ទាមហ៊ូទី នៅខេត្តម៉ារីប (Marib) ភាគកណ្តាលនៃប្រទេសយេម៉ែន។

ប្រភពអនាមិកក្នុងខេត្តម៉ារីបបា​នប្រាប់ឲ្យដឹងថា៖​ “ការវាយប្រហារតាមអាកាសបានកំណត់ គោលដៅលើក្បួនរថយន្តចំនួន៤ របស់កម្លាំងឧទ្ទាមនៅក្នុង និងនៅជុំវិញតំបន់ភាគខាងលិចស្រុក ស៊ីវាស់(Sirwah) ដោយបំផ្លាញរថយន្តដឹកជញ្ចូន១៣គ្រឿង និងសម្លាប់សមាជិកក្រុមឧទ្ទាមហ៊ូទី ច្រើនជាង៣៥នាក់”។

ទទឹមនឹងនេះដែរ ទូរទស្សន៍អាល់ម៉ាសារ៉ាស់(al-Masirah)គ្រប់គ្រងដោយហ៊ូទី បាន រាយការណ៍ថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតចំនួន ២៣ នាក់បានធ្វើ ការវាយប្រហារតាមអាកាសនៅស្រុកស៊ីវ៉ាស់ ដោយមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមទៀតទេ។

ស្រុកស៊ីវ៉ាស់ គឺជាតំបន់សមរភូមិជួរមុខរវាងក្រុមឧទ្ទាម និងកងទ័ពយេម៉ែននៅក្នុង ខេត្តម៉ារីប។

គួរបញ្ជាក់ផងដែរថា  កងជីវពលហ៊ូធីគាំទ្រដោយអ៊ីរ៉ង់បានបើកការវាយប្រហារនៅ ខែកុម្ភៈ ក្នុងប្រតិបត្តិការវាយប្រហារដ៏ធំមួយលើខេត្តម៉ារីប ក្នុងគោបំណងដណ្តើមការ គ្រប់គ្រងលើតំបន់សម្បូរប្រេងកាត ដែលជាបន្ទាយរឹងមាំចុងក្រោយនៅភាគខាងជើង របស់រដ្ឋាភិបាលយេម៉ែនគាំទ្រដោយកម្លាំងអារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here