ប្រទេសតួកគី៖មន្រ្តីការពារជាតិតួកគីបានប្រាប់ឲ្យដឹងនៅថ្ងៃពុធថា កម្លាំងតួកគីបានឃុំ ខ្លួនជនសង្ស័យជាសមាជិករដ្ឋអ៊ីស្លាម ៣នាក់ ដែលបានព្យាយាមឆ្លងកាត់ព្រំដែន ប្រទេសតួកគីជាមួយប្រទេសស៊ីរ៉ីនៅភាគខាងត្បូងខេត្តហាតាយ(Hatay)។
មន្រ្តីក្រសួងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រើអក្សរកាត់អារ៉ាប់ក្នុងការនិយាយឈ្មោះក្រុមសកម្មប្រយុទ្ធ IS មានសេចក្តីថា៖ “កងទ័ពព្រំដែនរបស់យើងនៅ ស្រុករីយ៉ាលីនៃខេត្តហាតាយចាប់បានមនុស្ស៣នាក់ ដែលកំពុងព្យាយាមចូលប្រទេសយើងដោយ ខុសច្បាប់ចេញពីប្រទេសស៊ីរី។ នៅក្នុងការវិភាគ គេកំណត់បានថា មនុស្សដែលត្រូវបានឃុំខ្លួនទាំង នោះគឺជាសមាជិកនៃអង្គការភេរវករ(Deash)។”
គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាម IS ត្រូវបានគេបន្ទោសចំពោះការវាយប្រហារដ៏សា ហាវនៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ២០១៥មក ។ យ៉ាងណាមិញ អង្គភាពប្រឆាំង ភេរវកម្មរបស់ប្រទេសតួកគីបាន និងកំពុងធ្វើប្រតិបត្តិការប្រឆាំងជាមួយនឹងសមាជិក របស់ក្រុមឧទ្ទាមនៅក្នុងប្រទេស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១