ប្រទេសអ៊ីរ៉ាក់៖ ភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ាក់(INA)បានរាយការណ៍ពីសមាជិកសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម ០៨នាក់ដែលត្រូវបានសម្លាប់ ដោយកម្លាំងអ៊ីរ៉ាក់នៅ
ថ្ងៃព្រហស្បតិ៍ ក្នុងខេត្តគៀរគុក Kirkuk ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
លោកតាស្ហីនអាល់ខាហ្វាជី (Tahseen al-Khafaji) អ្នកនាំពាក្យនៃបញ្ជាការប្រតិបត្តិការ ចម្រុះអ៊ីរ៉ាក់បានប្រាប់ភ្នាក់ងារព័ត៌មាន INA ថា យន្តហោះចម្បាំងអ៊ីរ៉ាក់ ដោយយោង តាមរបាយការណ៍ចារកិច្ចក្នុងមូលដ្ឋាន បានធ្វើការវាយប្រហារតាមអាកាសជាបន្ត បន្ទាប់ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ IS នៅតំបន់ភ្នំមួយក្នុងទីក្រុង គៀរគុក ដោយបានបំផ្លាញទីតាំងលាក់ខ្លួន និងសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ចំនួន៧ នាក់។
លោកអាល់ខាហ្វាជីបន្ថែមឲ្យដឹងថា ក្រោយមកទៀត កម្លាំងអ៊ីរ៉ាក់ដែលបានបន្តស្វែង រកក្នុងតំបន់នោះបានបាញ់សម្លាប់សមាជិកសកម្មប្រយុទ្ធ១នាក់ ដែលបានរងរបួស និង បានព្យាយាមរត់គេចពីទីតាំងកើតហេតុ។ សូមបញ្ជាក់ផងដែរថា ទីតាំងលាក់ខ្លួននោះ ត្រូវបានប្រើប្រាស់ ដោយក្រុមសកម្មប្រយុទ្ធ IS ដើម្បីធ្វើសកម្មភាពវាយប្រហារនៅ ក្នុងខេត្តគៀរគុក និងខេត្តជិតខាងឌីយ៉ាឡា (Diyala)។
គួរបញ្ជាក់ផងដែរថា អស់រយៈពេលពីរឬបីខែមកនេះ ក្រុមសកម្មប្រយុទ្ធ IS បានបង្កើន ការវាយប្រហារទៅលើកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅក្នុងខេត្តជាច្រើន ដែលក្រុមសកម្ម ប្រយុទ្ធធ្លាប់បានធ្វើការគ្រប់គ្រងកាលពីមុន និងបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់ សិបនាក់៕