កម្លាំងតួកគីសម្លាប់សមាជិក YPG ចំនួន១១នាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ មន្រ្តីក្រសួងការពារជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កម្លាំងសន្តិ សុខតួកគីបានសម្លាប់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ១១នាក់ នៅភាគខាងជើងប្រទេសស៊ីរ៉ី។

មន្រ្តីក្រសួងការពារជាតិបានផុសលើបណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា កម្មង់ដូបានសម្លាប់អ្នកប្រយុទ្ធ YPG ក្រោយពីពួកគេព្យាយាមជ្រៀតចូល និង​វាយ​ប្រហារ ក្នុងគោលបំណងបំផ្លាញបរិយាកាសសន្តិសុខ និងសន្តិភាពនៅក្នុង ប្រទេសតួកគី។

គួររំលឹកផងដែរថា កងទ័ពតួកគីបានបើកប្រតិបត្តិការជាច្រើនលើចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដើម្បីបង្កើតតំបន់ដែលគ្មានក្រុម YPG នៅតាមព្រំដែន របស់ខ្លួនជាមួយប្រទេសជិតខាង។

សូមបញ្ជាក់ថា អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG)  ដែលត្រូវបានចុះក្នុងបញ្ចីជា អង្គភាពភេរវករ ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើសកម្ម ភាពបះបោរប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលតួកគីអស់រយៈពេល ៣០ឆ្នាំមកហើយ និង បានសម្លាប់មនុស្សច្រើនជាង ៤០ ០០០នាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here