មនុស្ស៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់កម្លាំងគាំទ្រដោយអាមេរិក

0

ប្រទេសស៊ីរ៉ី៖កម្លាំងគាំទ្រដោយអាមេរិក បានសម្លាប់មនុស្ស០៣នាក់ ក្នុងការវាយ ប្រហារទម្លាក់គ្រាប់បែកតាមអាកាស ដែលធ្វើឡើងនៅថ្ងៃអាទិត្យ នៅភូមិអាល់ស្ហូ ហេល ភាគខាងកើតតំបន់ដឺរអេហ្ស័រ។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា ការទម្លាក់គ្រាប់បែកតាម ឧទ្ធម្ភាគចក្រ ធ្វើឡើងដោយកម្លាំងកម្មង់ដូ ដែលមានទំនាក់ទំនងជាមួយកងកម្លាំង គ្រប់គ្រងដោយអាមេរិក នៅភូមិអាល់ស្ហូហេល​ (al-Shuhail) នៅច្រាំងទន្លេអឺប្រាត (Euphrates) ភាគខាងកើតតំបន់ដឺរអេហ្ស័រ  រួមជាមួយនឹងការបាញ់យ៉ាងសំណំបន្ថែម ទៅលើផ្ទះមួយចំនួននិងលើដីកសិកម្ម ដែលបណ្តាលឲ្យមនុស្ស ០៣នាក់បាត់បង់ជីវិត។

គួររំលឹកផងដែរថា ក្រុមប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធ QSD ដែលមានការគាំទ្រ ពីកម្លាំងគ្រប់គ្រងដោយអាមេរិក បានចាប់ខ្លួនជនស៊ីវិលមួយចំនួននៅថ្ងៃព្រហស្បតិ៍ ក្រោយពីបានរុះរើអគារស្នាក់នៅក្នុងភូមិប៊ូសេធីន (Busayteen) និងភូមិអាល់ ចាស់ស៊ីមី (Jasimi) នៅតំបន់ដឺរអេហ្ស័រ ហើយថែមទាំងបាននាំជនស៊ីវិលទាំងនោះទៅកាន់ តំបន់ផ្សេងដែលមិនស្គាល់៕​

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here