ប្រទេសស៊ីរ៉ី៖កងកម្លាំងដឹកនាំដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេបាន ធ្វើការឈ្លានពានសាជាថ្មីទៅលើភូមិ និងទីក្រុងមួយចំនួនដែលមានសុវត្ថិភាពក្នុង តំបន់ហាសាកា ដោយបានកំណត់គោលដៅតាមរយៈការបាញ់រះក្នុងភូមិអាល់ដាដា រាស់(al-Dardarah) ក្នុងតំបន់ជនបទអាបុ រ៉ាស៊ីន(Abu Rasin) នៅភាគខាងកើតទី ក្រុង រាស់ អាល់ អាន(Ras al-Ayn)។
ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា កងកម្លាំងដឹកនាំដោយ តួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេដែលបានឈរជើងនៅភាគខាងជើងតំបន់ ហាសាកា បានបើកការវាយប្រហារដោយបាញ់រះលើផ្ទះប្រជាជននៅក្នុងភូមិអាល់ ដាដារាស់ក្នុងតំបន់ជនបទអាបុរ៉ាស៊ីន ដោយបានបណ្តាលឲ្យខូចខាតផ្ទះជាច្រើនខ្នង និងទ្រព្យសម្បត្តិផ្សេងទៀតជាច្រើន។
កងកម្លាំងដឹកនាំដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេ បានកំណត់គោល ដៅដោយបាញ់រះ និងបាញ់គ្រាប់ម៉ីស៊ីលទៅលើលើភូមិ និងទីក្រុងសុវត្ថិភាព និងបាន បញ្ជាក់ ថាបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងតំបន់ និងបណ្តាលឲ្យមនុស្សជា ច្រើនរងរបួស រួមទាំងបណ្តាលឲ្យទ្រព្យសម្បត្តិសារធារណៈ និងទ្រព្យសម្បត្តិឯកជន មួយចំនួនរងការបំផ្លិចបំផ្លាញផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១