សមាជិកនៃកម្លាំងសកម្មប្រយុទ្ធ QSD ត្រូវបានសម្លាប់ និងរងរបួស ពីឧបករណ៍បំផ្ទុះ

0

ប្រទេសស៊ីរ៉ី៖សមាជិកនៃក្រុមសកម្មប្រយុទ្ធ QSD ​ដែលគាំទ្រដោយអាមេរិកមួយចំនួន ត្រូវបានសម្លាប់ និងរងរបួស ក្រោយពីមានការវាយប្រហារកំណត់គោលដៅ លើកងកម្លាំងល្បាត(QSD) ជាមួយនឹងឧបករណ៍បំផ្ទុះក្នុងតំបន់អាប៊ុកាស្ហាប(Abu Khashab) នៅភាគខាងលិចទីក្រុងដឺរអេហ្ស័រ។

ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា  កងកម្លាំងល្បាត (QSD) រងការកំណត់គោលដៅពីឧបករណ៍បំផ្ទុះនៅលើដងផ្លូវក្នុងតំបន់អាប៊ុកាស្ហាបទៅកាន់ ភាគខាងលិចនៃតំបន់ដឺរអេហ្ស័រ  ដែលបានសម្លាប់ និងបង្ករបួស ដល់សមាជិកក្រុម សកម្មប្រយុទ្ធ និងមានការដុតបំផ្លាញយាន្តជំនិះជាច្រើនរបស់ពួកគេថែមទៀតផង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here