ការបាញ់ផ្លោង២លើកដោយក្រុមភេរវករ បានធ្លាក់នៅក្នុងភូមិចំនួន២

0

ប្រទេសស៊ីរី៖ការបាញ់ផ្លោង ២លើក ដោយក្រុមភេរវករ ដែលតាំងនៅក្នុងខេត្តអ៊ីដលីប បានធ្លាក់នៅក្នុងភូមិដៀរូតាន (Deirotan) និងភូមិបានចារូ (Banjaro) ដែលស្ថិតនៅ ភាគឥសាន្តទីក្រុងចាប្លិស (Jableh) ក្នុងតំបន់ឡាតាគា (Lattakia)។​

អ្នកយកព័ត៌មាននៅតំបន់ឡាតាគាបានប្រាប់ឲ្យដឹងថា ក្រុមភេរវករដែលតាំងនៅតាម តំបន់ជនបទភាគខាងលិចខេត្តអ៊ីដលីប បានធ្វើការវាយប្រហារលើភូមិដៀរូតាន និង ភូមិបានចារូនៅភាគឥសាន្តទីក្រុងចាប្លិស ដោយបានបណ្តាលឲ្យខូចខាតសម្ភារៈ និងពុំ​ទាន់មានព័ត៌មានបន្ថែមពីជនរងគ្រោះនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here