ប្រតិបត្តិការសន្តិសុខបានបំផ្លាញទីតាំងរបស់ក្រុមអាយស៊ីសចំនួន៣កន្លែងនៅគីរីគុក

0

កាលពីថ្ងៃចន្ទនេះកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរកឃើញគ្រាប់រ៉ូកែត និងគ្រាប់កាំភ្លើងត្បាល់ក្នុងកំឡុងប្រតិបត្តិការសន្តិសុខមួយធ្វើឡើងនៅក្នុងខេត្តគីរីគុក (Kirkuk)។

បញ្ជាការប៉ូលិសសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងរបស់ខ្លួន ក្នុងកំឡុងពេលប្រតិបត្តិការការពារសន្តិសុខនៅក្នុងស្រុកហាវីហ្សា (Hawija) ភាគខាងត្បូងខេត្តគីរីគុក បានរកឃើញគ្រាប់រ៉ូកែតកាធីយូសា (Katyusha) ចំនួន៣គ្រាប់ និងកាំភ្លើងត្បាល់ចំនួន៧ដើម។

ក្នុងកំឡុងប្រតិបត្តិការនោះផងដែរកងកម្លាំងសន្តិសុខបានកម្ទេចទីតាំងរបស់អាយស៊ីសចំនួន៣កន្លែង និងរឹបអូសអាវុធ និងឧបករណ៍ផ្សេងទៀត។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here