ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប១៥នាក់ត្រូវបានសម្លាប់នៅលើឆ្នេរសមុទ្រ កេនយ៉ា

0

ប្រទេសកេនយ៉ា៖ យ៉ាងហោចណាស់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប១៥នាក់ស្លាប់បន្ទាប់ពីយាន្តជំនិះរបស់ពួកគេបើកលើគ្រឿងផ្ទុះកែច្នៃ​ (IED) ដែលក្រុមនេះបានដាំមុន​នោះក្នុងតំបន់មួយដែលស្ថិតនៅរវាងខេត្តគីអឹងហ្គា និងខេត្តអ៊ីស្ហាកានីក្បែរព្រំព្រទល់ប្រទេសកេនយ៉ា និងប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យកងកម្លាំងការពារកេនយ៉ា (KDF) លោកអេស្ទ័រ វ៉ានជីគូ (Esther Wanjiku) បានបញ្ជាក់ពីហេតុការណ៍នេះនៅព្រលឹមថ្ងៃអាទិត្យ ដោយលោកបានអះអាងថា កម្លាំងការពារកេនយ៉ាពុំមានអ្នករងរបួសនោះទេ។​ លោកវ៉ានជីគូបានបន្ថែមឲ្យដឹងថាក្រុមសកម្មប្រយុទ្ធអាលស្ហារបាបផ្សេងគ្នាដាំគ្រឿងផ្ទុះកែច្នៃ​​នៅលើដងផ្លូវមុន​ ហើយក្រោយមកក្រុមសកម្មប្រយុទ្ធដែលមិនដឹងខ្លួន បានបើកប៉ះលើគ្រឿងផ្ទុះនោះ។

ជាក់ស្តែង ការវាយប្រហារបានកំណត់គោលដៅលើយាន្តជំនិះរបស់កម្លាំងសន្តិសុខ ដែលដំណើរការនៅក្នុងតំបន់ដែលក្រោមកិច្ចប្រតិបត្តិការសន្តិសុខលីនដាបូនី (Linda Boni)។ លោកវ៉ានជីគូបន្ថែមឲ្យដឹងទៀតថា ការយាមល្បាតដ៏ធំធេងដំណើរការនៅក្នុងតំបន់ទូទៅដើម្បីបោសសម្អាតក្រុមសកម្មប្រយុទ្ធណាដែលអាចលាក់ខ្លួននៅទីនោះ ។

គេជឿជាក់ថា ក្រុមសកម្មប្រយុទ្ធមានយុទ្ធជនមួយចំនួនកំពុងធ្វើប្រតិបត្តិការនៅក្នុង ព្រៃបូនី ដែលមានបណ្តាញទំនាក់ទំនងខ្សោយ និងមានតំបន់គម្លាតដែលអាចបន្ថយ ល្បឿនប្រតិបត្តិការរបស់ប៉ូលិស។

សូមបញ្ជាក់ផងដែរថា ព្រៃប៉ូនី គឺជាតំបនប្រតិបត្តិការ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល តាំងពីឆ្នាំ២០១៥មក និងមានការធ្វើសមយុទ្ធសន្តិសុខពហុភ្នាក់ងារ ដែលមានឈ្មោះ ថា ប្រតិបត្តិការសន្តិសុខលីនដាបូនី (Linda Boni) ក្នុងគោលបំណងបោសសម្អាត សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប​ ដែលគេជឿថាបានលាក់ខ្លួននៅទីនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here