ភេរវករ ១០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា

0

ប្រទេសប៉ាគីស្ថាន៖សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពមានខ្លឹមសារថា ភេរវករ ១០នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទ័ពយោធានៅភាគ ពាយ័ព្យនៃស្រុកវ៉ាហ្ស៊ីរីស្ថានក្នុងប្រទេសប៉ាគីស្ថាន។

ក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការ ដោយផ្អែកលើភ្នាក់ងារស៊ើបការណ៍សម្ងាត់ ក្នុងការទទួលបានព័ត៌មានជំនួយទាក់ទង នឹងវត្តមាននៃការប្រមូលផ្តុំរបស់ក្រុមភេរវករនៅទីតាំងលាក់ខ្លួនមួយកន្លែងក្នុងទីក្រុង កុលសម្ព័ន្ធ ដែលស្ថិតនៅក្នុងខេត្តខាយប័រផាកថុនវ៉ា​(Khyber Pakhtunkhwa) ភាគ ពាយ័ព្យនៃប្រទេសនៅតាមបណ្តោយព្រំដែនរបស់ប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍ចេញផ្សាយ​ ដោយអង្គភាពទំនាក់ទំនងសាធារណៈនៃសេវាកម្ម
សាធារណៈរបស់យោធាក៏បានបង្ហាញផងដែរថា ​កម្លាំងសន្តិសុខបានឡោមព័ទ្ធលើទី តាំងលាក់ខ្លួនរបស់ភេរវករ។ ក្នុងអំឡុងពេលបាញ់គ្នា សមាជិកក្រុមភេរវករ ១០នាក់ ដែលមានទាំងមេបញ្ជាការភេរវករ ៤នាក់ត្រូវបានសម្លាប់។ អាវុធ និងគ្រាប់រំសេវមួយ ចំនួនធំត្រូវក៏បានរកឃើញនៅកន្លែងលាក់ខ្លួននោះផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលមានបន្ថែមខ្លឹមសារថា ក្រុមភេរវករដែលត្រូវបានសម្លាប់ ទាំងអស់មានជាប់ពាក់ព័ន្ធយ៉ាងសកម្ម ក្នុងការដាំឧបករណ៍ផ្ទុះកែច្នៃ ការវាយប្រហារ ដោយកាំភ្លើង និងការវាយប្រហារកំណត់គោលដៅក្នុងការសម្លាប់ជនស៊ីវិលស្លូតត្រង់ ដោយ​ក្រុមភេរវករទាំងនោះគ្រោងនឹងធ្វើសកម្មភាពភេរវកម្មបន្ថែមទៀតនៅភាគខាងត្បូងស្រុកវ៉ាហ្សីរីស្ថាន។ កងទ័ពថែមទាំងបានប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការគំរាម កំហែង នៃអំពើភេរវកម្មចេញពីប្រទេសឲ្យអស់ពីលទ្ធភាព៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here