កម្លាំងតួកគីឃុំខ្លួនជនសង្ស័យជាសមាជិក IS ចំនួន១២នាក់នៅក្នុងទីក្រុង អង់ការ៉ា

0

ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានអាណាដូលូពាក់កណ្តាលផ្លូវការបានរាយ ការណ៍នៅថ្ងៃពុធនេះថា ប៉ូលិសតួកគីបានឃុំខ្លួនជនបរទេស១២នាក់នៅក្នុងទីក្រុង អង់ការ៉ា​ ពីបទមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាយស៊ីស។

មន្រ្តីប៉ូលិសបានប្រាប់ឲ្យដឹងថា ជនសង្ស័យបរទេស ដែលជាប់ឃុំខ្លួនទាំងនោះ មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាយស៊ីសនៅក្នុងតំបន់ជម្លោះ ដោយធ្លាប់បានធ្វើការវាយប្រហារជាច្រើន។

ភ្នាក់ងារព័ត៌មានបានបញ្ជាក់បន្ថែមថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការវាយឆ្មក់ជា បន្តបន្ទាប់ ហើយប្រតិបត្តិការជាបន្តគឺធ្វើឡើងដើម្បីចាប់ខ្លួនជនសង្ស័យ ដែលនៅ សល់ផ្សេងទៀត។

សូមរំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាយស៊ីស ត្រូវបានគេស្តីបន្ទោស ចំពោះការវាយប្រហារ ដែលបង្កឲ្យមនុស្សស្លាប់ក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ ២០១៥មក។ ជាការឆ្លើយតបទៅនឹងការវាយប្រហារនោះ អង្គភាពប្រឆាំងភេរវកម្ម របស់ទេសតួកគីបានធ្វើប្រតិបត្តិការជាច្រើនប្រឆាំងនឹងសមាជិករបស់ក្រុមនេះនៅក្នុងប្រទេស៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here