ប្រទេសតួកគី៖ទាហានស៊ីស្នួលគ្រប់គ្រងដោយតួកគី ៦នាក់ត្រូវបានសម្លាប់ និង៥នាក់ ផ្សេងទៀតរងរបួសក្នុងការប្រយុទ្ធគ្នា ដែលបានកើតឡើងនៅថ្ងៃអង្គារ ក្នុងទីក្រុង រ៉ាស់អាល់អាន នៅភាគពាយ័ព្យនៃទីក្រុងហាសាកា។
ប្រភព័ត៌មានក្នុងតំបន់ពីទីក្រុងរ៉ាស់អាល់អានប្រាប់ភ្នាក់ងារព័ត៌មានថា ជម្លោះមួយ ផ្សេងទៀតបានកើតឡើងនៅល្ងាចថ្ងៃអង្គារ នៅក្នុងចំណោមក្រុមភេរវករ ២ក្រុម ដែល មកពីក្រុមភេរវករ “al-Mu’tasim Division” ហើយក៏ជាក្រុមភេរវករដែលមានទំនាក់ ទំនងជាមួយក្រុមភេរវករស៊ីឈ្នួល “Free Army”។ ក្រុម “Free Army” ជាក្រុមភេរវករស៊ីឈ្នួលដែលស្មោះត្រង់ជាមួយកម្លាំងគ្រប់គ្រងដោយតួកគីនៅទីក្រុងរ៉ាស់អាល់អាន។
ប្រភពដដែលបានបញ្ជាក់ថា សមាជិកភេរវករ ៦នាក់ ត្រូវបានសម្លាប់ និង ៥នាក់រង របួស ពីភាគីទាំងសងខាងនៅក្នុងជម្លោះនោះ។
សូមបញ្ជាក់ថានៅថ្ងៃអង្គារនោះ ជម្លោះដែលបានកើតឡើងរវាងក្រុមភេរវករស៊ីឈ្នួល “al-Mu’tasim Division” ទាំង២ក្រុម គឺកើតឡើងដោយសារតែមានជម្លោះផ្ទៃក្នុងរវាង ក្រុមភេរវករ ទៅលើការគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យ និងការរឹបអូសយកផ្ទះរបស់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅ។
ចុងក្រោយ ប្រភពដដែលក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ក្រុមភេរវករទាំង២បានប្រើកាំភ្លើង និងកាំភ្លើងបាញ់គ្រាប់ផ្លោង ដោយបានបណ្តាលឱ្យ ខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ បន្ថែមពីលើការខូចខាត នោះ ឧបករណ៍យោធា ដែលជាកម្មសិទ្ធិរបស់ភាគីទាំងពីរក៏រងការបំផ្លិចបំផ្លាញផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSana ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១