ប្រទេសប៉ាគីស្ថាន៖ភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម(ISPR)បានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មេបញ្ចាការភេរវករ១នាក់ និងមន្ត្រីទ័ព ១នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យស្រុកថេង (Tank) នៃប្រទេសប៉ាគីស្ថាន។
ភ្នាក់ងារ ISPR ដែលជាបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់ទ័ពប៉ាគីស្ថានបានលើក ឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិ ការដោយផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ពីវត្តមានរបស់់ក្រុមភេរវករ ដោយពុំបាន បញ្ជាក់ពីពេលវេលានៃប្រតិបត្តិការនោះទេ។
កម្លាំងប្រតិបត្តិការរបស់កងទ័ពប៉ាគីស្ថាន បានព័ទ្ធជុំវិញតំបន់នោះ និងបានចាប់ ផ្តើមធ្វើប្រតិបត្តិការបណ្តាលឲ្យមានការបាញ់គ្នាយ៉ាងខ្លាំងក្លារវាងក្រុមទាំងពីរ និងនាំ ឲ្យមានការសម្លាប់មេបញ្ជាការក្រុមភេរវករ ដែលមកពីក្រុមតាលីបង់ថឺរីគអ៊ី(Tehrik-e) ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ផងដែរថា មន្រ្តីទ័ពម្នាក់ក៏បានបាត់បង់ជីវិតផងដែរក្នុងអំឡុងពេលនៃការ បាញ់ប្រហាររវាងភាគីប្រតិបត្តិការ និងក្រុមភេរវករ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានXinhua ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០១