កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៥ នាក់នៅតំបន់ភាគ ខាងត្បូង

0

ប្រទេសសូម៉ាលី៖កងទ័ពជាតិសូម៉ាលី (SNA) បាននិយាយថា នៅថ្ងៃសៅរ៍កងកម្លាំងរបស់ពួកគេបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប០៥នាក់ ​និងបង្ករបួសដល់សមាជិកក្រុមសកម្មប្រយុទ្ធជាច្រើននាក់ផ្សេងទៀត ក្នុងប្រតិបត្តិការសន្តិសុខ នៅតំបន់ភាគខាងត្បូង។

លោកស្ហីឡាវី អាប់ឌុលឡាហ៊ី អាប់ឌីរ៉ាម៉េន (Shillawe Abdullahi Abdirahman) ដែល ជាកម្លាំងសហប្រតិបត្ដិការស៊ីវិល និងជាសមាជិកយោធារបស់ក្រុមដាណាដ(DANAD) បាននិយាយថា ចំនួនអ្នកស្លាប់និងអ្នករងរបួសនឹងកើនឡើង ដោយសារតែប្រតិ បត្តិការ ដែលធ្វើឡើង​ដោយកងកម្លាំងពិសេស(Danab) កំពុងបន្តដំណើរការនៅក្នុង តំបន់ឡូវើរជូបា (Lower Jubba)។

លោកអាប់ឌីរ៉ាម៉េនប្រាប់វិទ្យុSNAថា៖ “យើងនឹងផ្តល់នូវបច្ចុប្បន្នភាពបន្ថែមទៀតពី ប្រតិបត្តិការសន្តិសុខ ដោយសារតែប្រតិបត្តិការសន្តិសុខនោះនៅតែបន្តដំណើរការ”។

មន្រ្តីយោធារូបនោះបន្ថែមឲ្យដឹងថា ប្រតិបត្តិការសន្តិសុខនឹងត្រូវបានពង្រឹងបន្ថែម នៅក្នុងតំបន់ដើម្បីកំចាត់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ដែលតែងតែធ្វើការវាយ ប្រហារតាមដងផ្លូវប្រឆាំងនឹងកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងតំបន់។

សូមបញ្ជាក់ផងដែរថា បើទោះបីជា​មានប្រតិបត្តិការសន្តិសុខកាន់តែច្រើនដោយ រដ្ឋាភិបាលសម្ព័ន្ធមិត្តក៏ដោយ ក្រុមសកម្មប្រយុទ្ធនៅតែបង្កើនការវាយប្រហារប្រឆាំង នឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងនៅតាមទីតាំងសាធារណៈផ្សេងទៀតដើម្បី ផ្តួលរំលំរដ្ឋាភិបាល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ០៩ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here