ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម២នាក់ និងជនស៊ីវិល១នាក់ត្រូវបានសម្លាប់ ក្នុងប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖បើយោងតាមប្រភពព័ត៌មានក្នុងស្រុក និងប្រភពសន្តិសុខបានឲ្យដឹង ថា យ៉ាងហោចណាស់មានសមាជិកក្រុមសកម្មប្រយុទ្ធ០២នាក់របស់ក្រុមភេរវករបូកូ ហារ៉ាម និងជនស៊ីវិល០១នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់នៅតំបន់ហ្វារណ័ស (Far North)នៃប្រទេសកាមេរូន។

មន្ត្រីយោធាអនាមិកម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា   កម្លាំងរដ្ឋាភិបាល បានស្ទាក់ចាប់ និងសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ០២នាក់របស់ក្រុមភេរវករនៅ ថ្ងៃសៅរ៍នៅក្នុងទីក្រុងម៉ូហ្សូហ្គោ(Mozogo)។

យោងតាមប្រភពសាក្សីបានបញ្ជាក់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់លើតំបន់ នោះនៅយប់ថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល១នាក់ និងបំផ្លាញទ្រព្យសម្បត្តិជា ច្រើន។ចំណែកឯការវាយឆ្មក់របស់កម្លាំងរដ្ឋាភិបាលបានធ្វើឡើងនៅរយៈពេលបីថ្ងៃក្រោយពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើភូមិអាសៃហាសៀរ(Assighassia) ដោយបានសម្លាប់ជនស៊ីវិល ៧នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ផងដែរថា ក្រុមសកម្ម ប្រយុទ្ធបានបើកការវាយប្រហារ ក្រោយពីកម្លាំងទ័ពបានកំណត់ទីតាំងយុទ្ធសាស្ត្រ របស់ពួកគេក្នុងការវាយឆ្មក់ដើម្បីសម្លាប់ភេរវករជាច្រើននាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here