ក្រុមភេរវករ ៤នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខនៅ ភាគនិរតីនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពនៅថ្ងៃសៅរ៍មានបញ្ជាក់ខ្លឹមសារថា ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំង សន្តិសុខប៉ាគីស្ថាន នៅជិតសង្កាត់អាវ៉ារ៉េន (Awaran)​ ភាគនិរតីខេត្តប៉ាឡូជីស្ថាន នៃប្រទេសប៉ាគីស្ថាន។

ប្រព័ន្ធផ្សព្វផ្សាយសាធារណៈអន្តរសេវាកម្មរបស់យោធាប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា៖ “យោធាប្រតិព័ន្ធព្រំដែនរបស់ប៉ាគីស្ថាន(Frontier Corps) បានប្រទះឃើញ និងប៉ះទង្គិចជាមួយក្រុមភេរវករ ដោយក្នុងអំឡុងពេលប្រយុទ្ធគ្នានោះ ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់។” សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា កម្លាំងសន្តិសុខ ថែមទាំងបានរកឃើញអាវុធ និងគ្រាប់រំសេវមួយចំនួនផងដែរ ក្នុងអំឡុងពេលធ្វើ ប្រតិបត្តិការនោះ។

ប្រតិបត្តិការតាមប្រមាញ់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធត្រូវបានធ្វើឡើងកាន់តែច្រើន ដោយយោធា និងភ្នាក់ងារចារកម្មប៉ាគីស្ថាន ក្រោយពីមានរលកថ្មីនៃការវាយប្រហារ ភេរវកម្មលើកម្លាំងសន្តិសុខនៅក្នុងប្រទេស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here