ជនស៊ីវិល១នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមភេរវករទៅលើទីក្រុងហាម៉ា

0

ប្រទេសស៊ីរ៉ី៖ជនស៊ីវិល ១នាក់បានរងរបួស នៅពេលដែលក្រុមភេរវករចាបាត អាល់ នូស្រា (al-Nusra) បានវាយប្រហារកំណត់គោលដៅលើភូមិអាល់បារ៉ាកាស់ នៅក្នុង ទីក្រុងហាម៉ា។

ប្រភពមួយនៅបញ្ជាការដ្ឋានប៉ូលិសក្រុងហាម៉ាបានប្រាប់អ្នកយកព័ត៌មានថា  ក្រុម ភេរវករចាបាត អាល់ នូស្រា ដែលឈរជើងនៅតំបន់ជនបទភាគនិរតីនៃខេត្តអ៊ីដលីប បានបាញ់ផ្លោងគ្រាប់រ៉ូកែតមួយចំនួនទៅលើភូមិអាល់បារ៉ាកាស់ ក្នុងតំបន់អាល់ហ្សៃ យ៉ារ៉ា នៅភាគនិរតីនៃទីក្រុងហាម៉ា។ ហេតុការណ៍បាញ់ផ្លោងនោះ បានបណ្តាលឲ្យ បុរសវ័យ ៨០ឆ្នាំម្នាក់រងរបួស និងបណ្តាលឱ្យខូចខាតសម្ភារៈផ្ទះសម្បែងរបស់អ្នក ស្រុក ទ្រព្យសម្បត្តិរបស់ពួកគេ និងហេដ្ឋារចនាសម្ព័ន្ធភូមិផងដែរ។

ប្រភពដដែលបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាតិសូហ្គាយឡាប៉ីយ៉ា ដើម្បីទទួលការព្យាបាល។

សូមរំលឹកផងដែរថា​  នៅថ្ងៃទី១ ខែកញ្ញា ក្មេងស្រី ១នាក់ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានការវាយប្រហាររបស់ក្រុមភេរវករលើ ភូមិជូររ៉ីន(Jourin) ភាគពាយ័ព្យនៃទីក្រុងហាម៉ា។

គួរបញ្ជាក់ផងដែរថា អង្គភាពភេរវករអាល់ នូស្រា ដែលតាំងនៅភាគពាយ័ព្យនៃខេត្ត អ៊ីដលីប បានបន្តសកម្មភាពវាយប្រហារលើភូមិមានសុវត្ថិភាពនៅតំបន់ជុំវិញទីក្រុង ឡាតាគា និងទីក្រុងហាម៉ា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here