កម្លាំងទ័ពតួកគីវាយប្រហារលើភូមិមួយចំនួនក្នុងទីក្រុង ហាសាកា​

0

ប្រទេសស៊ីរ៉ី៖កម្លាំងទ័ពកាន់កាប់ដោយតួកគី និងទាហានស៊ីឈ្នួលនៃក្រុមភេរវករ របស់ពួកគេ បានធ្វើការវាយប្រហារលើភូមិមួយចំនួននៅក្នុងតំបន់តាល់តាមៀរ (Tal Tamir)  នៅភាគពាយ័ព្យនៃទីក្រុងហាសាកា  បណ្តាលឲ្យខូចខាតផ្ទៃសម្បែងមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។​

ប្រភពព័ត៌មានក្នុងស្រុកពីតំបន់តាល់តាមៀរបានប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា៖ “កម្លាំងទ័ពកាន់កាប់តួកគី ជាមួយទាហានស៊ីឈ្នួលនៃក្រុមភេរវកររបស់ពួកគេ បានធ្វើការវាយប្រហារ នៅតាមបណ្តាយព្រំដែន  ដោយកំាំភ្លើងធំរបស់តួកគី ទៅលើភូមិមួយចំនួនដូចជា ភូមិអាល់ដាដារ៉ា ភូមិតាល់ជូរម៉ា ភូមិហាមរ៉ា និងភូមិតាល់ស្ហារណាន នៅភាគពាយ័ព្យនៃប្រទេសបណ្តាលឲ្យខូចខាត ដល់ផ្ទះចំនួន ៣ខ្នង និងបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។​”

ប្រភពព័តមាននេះបានបញ្ជាក់ដល់ស្ថានភាពសោកនាដកម្មរបស់អ្នកស្រុក ដោយសារ ការភ័យស្លន់ស្លោ និងអំពើរភេរវកម្ម ដែលបណ្តាលមកពីមានការបាញ់ផ្លោងស្ទើរតែ រាល់ថ្ងៃទៅលើ​ភូមិ និងតំបន់កសិកម្មរបស់ពួកគេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here