សមាជិកកងជីវពល QSD ចំនួន២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅភាគខាងលិចនៃភូមិចាហ្សាក្នុងទីក្រុងហាសាកា

0

ប្រទេសស៊ីរ៉ី៖សមាជិកកងជីវពល QSD ចំនួន២នាក់ត្រូវបានសម្លាប់  ក្នុងការវាយ ប្រហារ ដោយក្រុមភេរវករស៊ីឈ្នួលនៅក្នុងសង្កាត់តាលហាមីស នៅភាគខាងកើតនៃទី ក្រុងហាសាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារព័ត៌មានថា៖ “ ក្រុមភេរវករស៊ីឈ្នួលបានវាយ​ប្រហារ​កំណត់គោលដៅលើរថយន្តដឹកក្មាន់កាំភ្លើង២នាក់របស់ក្រុមកងជីវពល QSD គាំទ្រដោយអាមេរិក  នៅខាងលិចភូមិចាហ្សា នៅភាគខាងកើតនៃទីក្រុងតាល់ តាមីស  ដោយបានបណ្តាលឲ្យសមាជិកកងជីវពលស្លាប់ និងឆេះរថយន្តរបស់ពួកគេ។”

គួររំលឹកផងដែរថា នៅរយៈពេលប៉ុន្មានខែកន្លងមកនេះ ការវាយប្រហារលើទីតាំង របស់ក្រុមកងជីវពល QSD មានការកើនឡើង ក្នុងកំឡុងពេលដែលសមាជិករបស់ក្រុមកងជីវពលជាច្រើននាក់ ត្រូវបានសម្លាប់នៅទីក្រុងដឺរអេហ្ស័រ  ទីក្រុងហាសកា និងទីក្រុងរ៉ាកា៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here