ប្រទេសយ៉េម៉ែន៖មន្រ្តីរដ្ឋាភិបាលយ៉េម៉ែនម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា យ៉ាង ហោចមនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅថ្ងៃចន្ទ ក្រោយពីមានការបំផ្ទុះគ្រាប់បែក
រថយន្តក្នុងខេត្តហារ៉ាមូត (Hadramout) នៅភាគអាគ្នេយ៍នៃប្រទេសយេម៉ែន។
មន្ត្រីរដ្ឋាភិបាលអនាមិកម្នាក់បាននិយាយថា៖ “រថយន្តផ្ទុកគ្រឿងផ្ទុះបានផ្ទុះឡើងនៅផ្លូវ ធំនៃស្រុកសីយ៉ុន (Seiyun) ក្នុងខេត្តហារ៉ាមូត(Hadramout) បណ្តាលឱ្យមានការផ្ទុះដ៏ធំមួយដែល នាំឲ្យកក្រើកដល់តំបន់ក្បែរនោះ។” លោកបន្ថែមថា ហេតុការណ៍ផ្ទុះនោះបានសម្លាប់មនុស្ស ៣នាក់ និងបង្ករបួសយ៉ាងតិច ៤នាក់ផ្សេងទៀត នៅកន្លែងកើតហេតុក្បែរមន្ទីរពេទ្យសាធារណៈសីយ៉ុន។ លោកបញ្ជាក់បន្ថែមថា ហេតុការណ៍ផ្ទុះនោះបានបំផ្លាញផ្ទះ សម្បែង និងទ្រព្យសម្បត្តិមួយចំនួន។
ពុំទាន់មានក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះរថយន្តនេះនៅ
ឡើយទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១