ប្រទេសកៀហ្ស៊ីស៊ីស្ថាន៖គណៈកម្មាធិការរដ្ឋសម្រាប់សន្តិសុខជាតិរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានរាយការណ៍នៅថ្ងៃចន្ទថា កងកម្លាំងកៀហ្ស៊ីស៊ីស្ថានបានឃុំខ្លួនសមាជិក
៦នាក់របស់អង្គការជ្រុលនិយមនៃសាសនាហ៊ីប យ៊ូត ថារៀស(Hizb ut-Tahrir) នៅភាគ ខាងត្បូងទីក្រុងឃីហ្សីល គីយ៉ា(Kyzyl-Kiya)។
កម្លាំងពិសេសបានរកឃើញថា អ្នកជាប់ឃុំខ្លួនទាំងនោះបានរៀបចំថ្នាក់បង្រៀន សាសនាដើម្បីលើកកម្ពស់មនោគមវិជ្ជាជ្រុលនិយម និងបានរៀបចំការជួបជុំគ្នាជារៀងរាល់ខែសម្រាប់សមាជិករបស់ខ្លួននៅជិតទីក្រុងឃីហ្សីលគីយ៉ា។
កម្លាំងសន្តិសុខថែមទាំងបានរកឃើញ និងរឹបអូសយកសៀវភៅមេរៀនជ្រុលនិយម ខិត្តប័ណ្ណ និងសម្ភារៈផ្សេងៗទៀត៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១