ចក្រភពអង់គ្លេស៖មន្ត្រីប៉ូលិសលោកថាមវ៉ាឡី(Thames Valley) បានប្រាប់ឲ្យដឹងថា បុរស១នាក់ ត្រូវបានជាប់ចោទពីបទល្មើសភេរវកម្ម ក្រោយពីត្រូវបានចាប់ខ្លួននៅ អាកាសយាន្តដ្ឋានហ៊ីតរូ (Heathrow)។
លោកស្ហាបាស់ ស៊ូលម៉េន(Shabazz Suleman) ដែលត្រូវបានចោទប្រកាន់ជាសមាជិក របស់ក្រុមភេរវករផងដែរនោះ បានបង្ហាញខ្លួននៅតុលាការចៅក្រមវ៉េសម៊ីនស្ទ័រ (Westminster) នៅថ្ងៃពុធ។
បុរសវ័យអាយុ២៥ឆ្នាំ នៅផ្លូវហ្វ្រីមេនថល និងផ្លូវហៃវីខម ត្រូវបានចាប់ខ្លួនអាកាស យាន្តដ្ឋានហ៊ីតរូ នៅថ្ងៃទី២៩ ខែកញ្ញា ក្រោមបទប្បញ្ញត្តិផ្នែកទី៤១ នៃច្បាប់ ភេរវកម្មឆ្នាំ២០០០។ ការចាប់ខ្លួនធ្វើឡើង ក្រោយពីការស៊ើបអង្កេតមួយ ដោយអង្គភាពប៉ូលិសប្រឆាំងភេរវកម្មអាគ្នេយ៍(Counter-Terrorism Policing South East )។
នៅថ្ងៃអង្គារ មន្ត្រីប៉ូលិសលោកថាមវ៉ាឡី បានមានប្រសាសន៍ថា លោកស៊ូលម៉េន ត្រូវបានចោទប្រកាន់ជាមួយច្បាប់ភេរវកម្ម ក្រោមផ្នែកទី៥ នៃច្បាប់ភេរវកម្ម ឆ្នាំ២០០៦។ លោកថាមវ៉ាឡីក៏ត្រូវបានចោទប្រកាន់ពីបទជាសមាជិកភាព នៃអង្គការ ដែលបានកំណត់ទុក ដែលមានឈ្មោះថា ISIS ឬរដ្ឋអ៊ីស្លាម ក្រោមផ្នែកទី១១ នៃច្បាប់ ភេរវកម្មឆ្នាំ២០០០។ គាត់ក៏ត្រូវបានចោទប្រកាន់បន្ថែមទៀត ក្រោមផ្នែកទី៥៤ នៃច្បាប់ ភេរវកម្មឆ្នាំ២០០០ ពីបទទទួលបានការបណ្តុះបណ្តាលអាវុធ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSkynew ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១