ប្រទេសយេម៉ែន៖ កម្លាំងចម្រុះអារ៉ាប៊ីសាអូឌីត ដែលមានជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសយេម៉ែន បានប្រកាសនៅថ្ងៃពុធពីចំនួនអ្នកស្លាប់ ១០៨នាក់ ក្នុងអំឡុងពេលប្រតិបត្តិការយោធាថ្មីៗ។
ទូរទស្សន៍ក្នុងស្រុកអាល់អែកបារីយ៉ា (Al Ekhbariya) បានផ្សព្វផ្សាយថា កម្លាំងចម្រុះបានបើកប្រតិបត្តិការយោធា ១៩លើកនៅរយៈពេល២៤ម៉ោងចុងក្រោយ ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីកំណត់គោលដៅលើស្រុកអាប់ឌីយាស់(Abdiyah) នៅក្នុងប្រទេស យេម៉ែន។
ប្រតិបត្តិការយោធាទាំងនោះ មានគោលបំណងដើម្បីបញ្ឈប់ក្រុមសកម្មប្រយុទ្ធពីការចូលទៅក្នុងស្រុក។ យ៉ាងណាមិញ កម្លាំងចម្រុះបាននិយាយថា កម្លាំងរបស់ពួកគេបានធ្វើប្រតិបត្តិការ ៤៣លើកនៅថ្ងៃអង្គារ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធហ៊ូធី១៣៤នាក់។
គួររំលឹកផងដែរថា កម្លាំងចម្រុះបានបញ្ចប់សង្គ្រាមរយៈពេល ៦ឆ្នាំរបស់ខ្លួននៅក្នុង ប្រទេសយេម៉ែន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធីនៅខែមីនា ឆ្នាំ២០២១ ដើម្បីគាំទ្រ ប្រធានាធិបតីប្រទេសយេម៉ែនលោកអាប់រ៉ាប៊ូម៉ានស័រ ហាឌី(Abd-Rabbu Mansour Hadi)។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១