យោធានីហ្សេរីយ៉ាសម្លាប់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម២៩នាក់ក្នុង ប្រតិបត្តិការប្រឆាំងភេរវកម្ម

0

ប្រទេសនីហ្សេរីយ៉ា៖យោធានីហ្សេរីយ៉ា នៅថ្ងៃព្រហស្បតិ៍បាននិយាយថា ថ្មីៗនេះ  ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមសរុបចំនួន ២៩នាក់ត្រូវបានសម្លាប់នៅតំបន់ភាគឥសាន្ត នៃប្រទេស ក្រោយពីមានប្រតិបត្តិការប្រឆាំងជាបន្តបន្ទាប់ ដោយកម្លាំងទ័ព។

លោកបឺរណាដ អនយីកូ(Bernard Onyeuko) អ្នកនាំពាក្យសម្រាប់យោធា ប្រាប់អ្នក យកព័ត៌មាននៅទីក្រុងអាប៊ូចាក្នុងសន្និសីទសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធ និងអ្នក ផ្តល់ព័ត៌មាន ឬអ្នកសហការ ១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ខណៈដែលយោធា បានបង្កើនប្រតិបត្តិការប្រឆាំងនឹងអំពើរភេរវកម្ម នៅរដ្ឋបឺរណូ(Borno) ភាគឥសាននៃ ប្រទេសក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

លោកបឺរណាដ អនយីកូ មានប្រសាសន៍ថា “សរុបមក ត្រឹមតែរយៈពេលខ្លី ក្រុមភេរវករ សរុប ២៩នាក់ត្រូវបានបង្ក្រាប និងភេរវករ ១៣នាក់ រួមទាំងអ្នកផ្តល់ព័ត៌មាន ឬអ្នក សហការ និងអ្នកផ្គត់ផ្គង់ភស្តុភារត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការ។ លោកបន្ថែមថា

ក្រុមសកម្មប្រយុទ្ធសរុបចំនួន ១៣២៤៣នាក់ និងគ្រួសាររបស់ពួកគេ រហូតមកដល់ ពេលនេះបានចុះចាញ់កងទ័ពនៅក្នុងតំបន់ចាប់តាំងពីខែមិថុនា  ដោយនោះគឺជាលទ្ធ ផលនៃការបង្ក្រាបប្រកបដោយភាពរឹងមាំរបស់យោធា។ លោកអនយីកូបញ្ជាក់បន្ថែម ថា ប្រតិបត្តិការផ្លូវគោក និងផ្លូវអាកាសជាច្រើន ដែលបានធ្វើឡើងលើទីតាំងផ្សេងៗគ្នា នៅភាគឥសាន្តបានកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ក្រុមភេរវករបូកូហារ៉ាម។

គួររំលឹកផងដែរថា ក្រុមភេរវករបូកូហារ៉ាម បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាម នៅភាគ ឥសាននៃប្រទេសនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩។ ក្រុមភេរវករថែមទាំងបានពង្រីក ការវាយប្រហាររបស់ខ្លួនលើប្រទេសផ្សេងទៀតនៅក្នុងតំបន់ឡេកឆាដបាស៊ីន (Lake Chad Basin) ផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here