ជនស៊ីវិល ៣នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន

0

ប្រទេសស៊ីរ៉ី៖ជនស៊ីវិល ០៣នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះមីន ដែលបន្សល់ទុកដោយក្រុម ភេរវករនៅក្នុងកសិដ្ឋានអាល់កាលីយ៉ាស់(al-Kahiliyah) នៅជុំវិញតំបន់សូរ៉ានក្នុងទីក្រុង ហាម៉ា។

ប្រភពព័ត៌មានពីមន្រ្តីប៉ូលិសបានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា គ្រាប់មីនបន្សល់ ទុកដោយក្រុមភេរវករបានផ្ទុះឡើងលើជនស៊ីវិលមួយចំនួនដែលកំពុងធ្វើការនៅក្នុងសិក្ខាសាលាមួយស្តីពីការជ្រើសរើសដំណាំអូលីវក្នុងកសិដ្ឋានអាល់កាលីយ៉ាស់នៅភាគខាងជើងនៃ ប្រទេស។ ហេតុការណ៍នោះបណ្តាលឲ្យជនស៊ីវិល ០៣នាក់រងរបួស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here