មេបញ្ជាការក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបចុះចាញ់កងទ័ពសូម៉ាលី

0

ប្រទេសស៊ូម៉ាលី៖មេបញ្ជាការក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបបានចុះចាញ់កងទ័ពសូម៉ាលី (SNA) នៅថ្ងៃអាទិត្យក្នុងទីក្រុងវ៉ាជីដ (Wajid) នៅតំបន់បាកូលភាគនិរតីនៃប្រទេសសូម៉ាលី។​

លោកម៉ូហាមិដ ណ័រ (Mohamed Nur)​ មន្រ្តីទ័ពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបានប្រាប់អ្នកសារព័ត៌មានថា លោកម៉ូហាមិដ កូលឡូ អាលី​ (Mohamed Kulow Ali) ទទួលបន្ទុកប្រតិបត្តិការរបស់ក្រុមភេរវករនៅភាគនិរតីនៃប្រទេសបានសុំចុះចាញ់កងទ័ពសូម៉ាលី ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងវ៉ាជីដជាមួយកាំភ្លើង AK47 និងគ្រាប់រំសេវ។

លោកណ័រមានប្រសាសន៍ថា៖“ឥឡូវនេះយើងកំពុងបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វ​ផ្សាយនូវមេ បញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ដែលមានប្រជាប្រិយក្នុងតំបន់ក្រោមរដ្ឋនិរតីនៅទីក្រុងវ៉ាជីដ។ មេបញ្ជាការរូបនោះមានទាំងកាំភ្លើង AK47 និងគ្រាប់កាំភ្លើង ក្រោយពីលោកបានទាក់ទងដោយជោគជ័យជាមួយកម្លាំងទ័ពអំពីការសុំចុះចាញ់ចំពោះកងទ័ព”។​

លោកបានបន្ថែមថា កងទ័ពនឹងស្វាគមន៍ភេរវករដែលសុខចិត្តចុះចាញ់ ជាមួយនឹងការផ្តល់ការលើកលែងទោសរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមភេរវករ ដែលបានតស៊ូដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១៧ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here