ប្រទេសសូម៉ាលី៖កម្លាំងទាហានសូម៉ាលី(FAMa)បានផុសនៅថ្ងៃអាទិត្យលើវេបសាយផ្លូវការរបស់ពួកគេមានខ្លឹមសារថា ទាហានសូម៉ាលី ១នាក់ និងសមាជិកក្រុមភេរវករ ៤នាក់ ត្រូវបាន សម្លាប់ក្នុងហេតុការណ៍វាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យអាក់កឺរ៉េន (Acharane) នៅភាគខាង ជើងប្រទេសស៊ូម៉ាលី។
កងទ័ពសូម៉ាលីថែមទាំងបានរកឃើញអ្នករងរបួស៣នាក់ផ្សេងទៀតនៅក្នុងជួរទ័ពរបស់ខ្លួន និងបានរកឃើញអាវុធរបស់បុគ្គល និងអាវុធសមូហភាពមួយចំនួនរបស់អ្នកវាយប្រហារ។
កម្លាំងទាហានសូម៉ាលីបាននិយាយថា៖ “កម្លាំងទាហានសូម៉ាលីទើបតែមានប្រតិកម្មតបខ្លាំងនៅព្រឹកថ្ងៃអាទិត្យ នៅម៉ោងប្រមាណជា ៦និង ៣០នាទីព្រឹក ចំពោះការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យអាក់កឺរ៉េនក្នុងតំបន់ថីមបូកថូ(Timbuktu)។ ចំនួនបណ្តោះអាសន្នគឺស្លាប់ ១នាក់ និងរបួស ៣នាក់នៅក្នុងជួរទ័ព។ សាកសពសមាជិកក្រុមភេរវករ ៤នាក់ដែលស្លាប់ ត្រូវបាន ទុកចោលនៅកន្លែងកើតហេតុ។”
នៅថ្ងៃទី៦ ខែតុលា មានហេតុការណ៍វាយប្រហារដ៏ស្មុគស្មាញមួយកំណត់គោលដៅលើក្បួនរថយន្តរបស់ទ័ពម៉ាលី នៅតំបន់កូរ៉ូបានដាយហ្គារ៉ា(Koro-Bandiagara) កណ្តលប្រទេស បណ្តាលឲ្យមនុស្ស ១៦នាក់ស្លាប់ និងទាហាន(FAMa) ៩នាក់របួស ដោយទាហានទាំងនោះ បានសម្លាប់សមាជិកក្រុមភេរវករ ១៥នាក់ និងរឹបអូសម៉ូតូ ២០គ្រឿង។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១២មក ប្រទេសស៊ូម៉ាលីបានប្រឈមមុខនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត។ ក្រុមបះបោរឯករាជ្យ ដែលជាចលនា របស់ក្រុមជីហាដ និងក្រុមបង្កអំពើហិង្សាអន្តរសហគមន៍ផ្សេងទៀត បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ផ្លាស់ទីលំនៅ ទោះបីជាមានវត្តមានរបស់កម្លាំងអង្គការសហប្រជាជាតិ (មេននុសស្មា) បារាំង (បាកាន) និងកងកម្លាំងអឺរ៉ុប (តាគូបា) ក៏ដោយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១