ប្រទេសនីហ្សរីយ៉ា៖ មន្ត្រីបាននិយាយនៅថ្ងៃអង្គារថា កាលពីថ្ងៃចន្ទនេះខ្មាន់កាំភ្លើងច្រើនជាង ៥០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការរួមគ្នាដោយកងទ័ពនីហ្សេរីយ៉ានៅរដ្ឋកាដូណាភាគពាយ័ព្យនៃប្រទេស ។
លោក សេមម៉ូអេល អារូវ៉ាន (Samuel Aruwan) ស្នងការទទួលបន្ទុកផែនសន្តិសុខផ្ទៃក្នុង និងកិច្ចការមហាផ្ទៃក្នុងរដ្ឋកាដូណា បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថាការផ្តល់យោបល់ពីប្រតិបត្តិការដល់រដ្ឋាភិបាលពីខាងមន្រ្តីយោធា បង្ហាញពីការបំផុសគំនិតដ៏ជោគជ័យសម្រាប់កម្លាំងសន្តិសុខ ដែលបានសម្លាប់ក្មាន់កាំភ្លើងជាង៥០នាក់ ដែលជាទូទៅគេហៅថាចោរប្លន់ប្រដាប់អាវុធនៅក្នុងប្រទេសនីហ្សេរីយ៉ា ទាំងក្នុងប្រតិបត្តការលើដី និងតាមអាកាស នៅតំបន់មូលដ្ឋានរដ្ឋាភិបាលបឺរនីន ហ្ការ៉ី (Birnin Gwari) កាលពីថ្ងៃចន្ទ។
លោក អារូវ៉ាន មានប្រសាសន៍ថា ដោយមានការគាំទ្រយ៉ាងជិតស្និតពីខាងអាកាសដែលផ្តល់ដោយឧទ្ធម្ភាគចក្រកងទ័ពអាកាសនីហ្សេរីយ៉ា និងកម្លាំងលើដី បានចូលរួមក្នុងការប្រយុទ្ធជាមួយក្រុមចោរប្រដាប់អាវុធជាច្រើន ហើយថែមទាំងបានរារាំងការប៉ុនប៉ងវាយឆ្មក់មួយដោយក្មាន់កាំភ្លើងនៅតំបន់នោះក្នុងអំឡុងពេលធ្វើប្រតិបត្តិការរួមគ្នានេះ។
លោកអារូវ៉ានមានប្រសាសន៍ថា៖ “ការវាយតម្លៃបានបង្ហាញថា មានក្រុមចោរប្លន់ប្រដាប់អាវុធ ច្រើនជាង ៥០នាក់ ត្រូវបានបង្ក្រាបក្នុងអំឡុងពេលធ្វើប្រតិបត្តិការរួមគ្នា។” លោកស្នងការ បន្តឲ្យដឹងទៀតថា អភិបាលរដ្ឋកាដូណាបានបង្ហាញភាពពេញចិត្តចំពោះការអភិវឌ្ឍន៍ និងការជំរុញដល់កម្លាំងយោធា ដើម្បីរក្សាកម្លាំងក្នុងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ផ្សេងទៀតឲ្យបាត់ទាំងស្រុង”។
គួររំលឹកផងដែរថា មានការវាយប្រហារដោយក្មាន់កាំភ្លើងជាបន្តបន្ទាប់នៅក្នុងប្រទេស
នីហ្សេរីយ៉ាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការចាប់ ជំរិតជាច្រើនករណី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១