ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលនៃអង្គការភេរវករ បានវាយប្រហារសារជាថ្មីលើភូមិ និងទីក្រុងសុវត្ថិភាព ក្នុងតំបន់តាល តាមឺរ (Tal Tamir) និងតំបន់ រាស់ អាល់ អាន(Ras al-Ayn) ភាគពាយ័ព្យទីក្រុងហាសាកា។
ប្រភពព័ត៌មានក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា កម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលរបស់ពួកគេ បានបាញ់កាំភ្លើងធំ និងបាញ់ផ្លោងគ្រាប់រ៉ូកែត ដែលបានធ្លាក់លើភូមិអាល ដាដារា នៅភាគខាងជើងតំបន់តាល តាមឺរ ក្នុងទីក្រុងហាសាកា បណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិជាច្រើន។
ប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា តំបន់មួយចំនួនដែលកាន់កាប់ដោយតួកគី និងទាហានស៊ីឈ្នួលឈជើងនៅជនបទភាគខាងជើងទីក្រុងហាសាកា គេឃើញការមកដល់នៃការបន្ថែមកម្លាំងពីមូលដ្ឋានកាន់កាប់ដោយតួកគីនៅក្នុងតំបន់រាស់ អាល់អាន និងជនបទភាគពាយ័ព្យ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១