​យន្តហោះ​ដ្រូនវាយប្រហារកំណត់គោលដៅលើមូលដ្ឋានអាមេរិក

0

ប្រទេសស៊ីរី៖ភ្នាក់ងារសារព័ត៌មានរដ្ឋសាណាបានរាយការណ៍ថា យន្តហោះដ្រូនវាយប្រហារកំណត់គោលដៅលើមូលដ្ឋានអាមេរិក ក្នុងតំបន់អាល់​តាននៅភាគខាងត្បូងប្រទេសស៊ីរីនៅយប់ថ្ងៃពុធ។

ភ្នាក់ងារសារព័ត៌មានរដ្ឋសាណាលើកឡើងដោយពុំបានបញ្ជាក់ពីព័ត៌មានលម្អិតមានខ្លឹមសារថា ការផ្ទុះជាច្រើនបានធ្វើឱ្យកក្រើកមូលដ្ឋានអាមេរិក ដែលជាលទ្ធផលនៃការវាយប្រហារ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីក៏បានរាយការណ៍ផងដែរពីហេតុការណ៍ផ្ទុះនោះ ដោយនិយាយថា ពួកគេមិនទាន់ច្បាស់នៅឡើយទេថា តើការវាយប្រហារនោះធ្វើឡើងដោយក្រុមជីវពលគាំទ្រអ៊ីរ៉ង់ ឬក៏មិនមែន។

គួរបញ្ជាក់ផងដែរថា កម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារថ្មីៗជាច្រើនទៅលើតំបន់អាល់តាន់ ដោយកំណត់គោលដៅលើទីតាំងរបស់ក្រុមជីវពលគាំទ្រអ៊ីរ៉ង់។ នៅឆ្នាំ២០១៦ កម្លាំងសហរដ្ឋអាមេរិកបានបង្កើតមូលដ្ឋាននៅក្នុងតំបន់អាល់តាន ដែលស្ថិតនៅក្នុងតំបន់ត្រីកោណនៃព្រំដែនរវាងប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់ និងប្រទេសហ្ស៊កដានី។ រដ្ឋាភិបាលប្រទេសស៊ីរីបានអំពាវនាវម្តងហើយម្តងទៀតដើម្បីឱ្យកម្លាំងអាមេរិកដកខ្លួនចេញពីប្រទេសស៊ីរី ដោយចាត់ទុកថា វត្តមានកម្លាំងអាមេរិកខុសច្បាប់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២១ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here