ប្រទេសចិន៖មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស ១នាក់ត្រូវបានសម្លាប់ និង ៣៣នាក់ផ្សេងទៀតរងរបួស ក្រោយពីមានហេតុការណ៍ផ្ទុះនៅថ្ងៃព្រហស្បតិ៍ក្នុងភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងស្ហេនយ៉ាង ខេត្តលៀវនីង ភាគឥសានប្រទេសចិន។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងនៅម៉ោងប្រមាណជា ៨និង ២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ នៅភោជនីយដ្ឋានលើវិថីថៃយូអេន ណាក្នុងស្រុកហេភីង។
មូលហេតុនៃហេតុការណ៍ផ្ទុះនោះកំពុងត្រូវបានស៊ើបអង្កេត។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១