ប្រទេសអាហ្វហ្កានីស្ថាន៖មន្ត្រីតាលីបង់បានបញ្ជាក់នៅថ្ងៃអាទិត្យថា សមាជិកក្រុមសកម្មប្រយុទ្ធ IS ចំនួន ៥០នាក់ បានសុំចុះចាញ់អាជ្ញាធរតាលីបង់ នៅភាគខាងកើតខេត្តណាន ហ្គាហារ។
លោកមូហាម៉ាដ ណាស៊ីម ប្រធានការិយាល័យចារកម្មខេត្ត បានប្រាប់អ្នកយកព័ត៌មានថា៖ “ ក្រោយពីអនុវត្តតាមកិច្ចខិតខំប្រឹងប្រែងដោយក្រុមព្រឹទ្ធាចារ្យក្នុងតំបន់ និងអាជ្ញាធរអ៊ីស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន សមាជិកក្រុមសកម្មប្រយុទ្ធ IS សរុបចំនួន ៥០នាក់ បានបោះបង់ការប្រយុទ្ធ និងសុំចុះចាញ់នៅក្នុង ខេត្តណាហ្គាហារ”។
លោកមានប្រសាសន៍បន្ថែមថា ក្រុមសកម្មប្រយុទ្ធដែលសុំចុះចាញ់ធ្លាប់ធ្វើសកម្មភាព ក្នុងស្រុកគុណគូណា និងស្រុកហាស់កាមីណា នៅក្នុងខេត្តណានហ្គាហារ ដែលគេស្គាល់ថា ជាទីតាំងរឹងមាំរបស់ក្រុមសកម្មប្រយុទ្ធ IS។
យ៉ាងណាមិញ មន្ត្រីពុំបានបញ្ជាក់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានយកកាំភ្លើងមកជាមួយ ឬយ៉ាងណានុះទេ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងចំពេលដែលមានសម្ពាធយោធាកើនឡើង ដោយកម្លាំងសន្តិសុខតាលីបង់បានដាក់លើក្រុមសកម្មប្រយុទ្ធនៅតំបន់ភ្នំភាគខាង
កើត ប្រទេស។ ក្រុមសកម្មប្រយុទ្ធ IS ពុំទាន់ឆ្លើយតបចំពោះរបាយការណ៍នេះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១