ប្រទេសស៊ីរី៖អង្គការភេរវករ ដែលបានពង្រាយសមាជិកក្នុងតំបន់បន្ថយជម្លោះ បានបន្ត ការវាយប្រហាររបស់ពួកគេទៅលើភូមិ និងទីក្រុងសុវត្ថិភាពនៅក្នុងខេត្តអាឡិបប៉ូ និងខេត្ត ឡាតាគា និងនៅតាមតំបន់រំដោះក្នុងខេត្តអ៊ីដលីប។
មន្រ្តីក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា អង្គការភេរវករ ដែលមានទំនាក់ទំនងជាមួយអង្គការភេរវករចាបាតអាល់នូស្រា (Jabhat al-Nusra) នៅក្នុងខេត្តអ៊ីដលីប បានបើកការវាយប្រហារចំនួន ១០ដង នៅរយៈពេល ២៤ម៉ោងចុងក្រោយ ដោយ ៦ដងធ្វើឡើងក្នុងខេត្តអ៊ីដលីប ១ដងនៅក្នុងខេត្តឡាតាគា និង ៣ដងនៅក្នុងខេត្តអាឡិបប៉ូ។
នៅថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសផងដែរថា ក្រុមភេរវករចាបាតអាល់ នូស្រា បានធ្វើការវាយប្រហារចំនួន ៧ដងចេញពីតំបន់បន្ថយជម្លោះទៅលើតំបន់សុវត្ថិភាព៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១