មនុស្ស ២នាក់ត្រូវបានសម្លាប់ និង ៣នាក់រងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងទាហាន និងបណ្តាញរត់ពន្ធ

0

ប្រទេសលីបង់៖មន្រ្តីសន្តិសុខបានប្រាប់ភ្នាក់ងារសារព័ត៌មាននៅថ្ងៃអង្គារថា មនុស្ស ២នាក់ត្រូវ បានសម្លាប់ និង ៣នាក់រងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហាន និងបណ្តាញរត់ពន្ធ នៅស្រុកអាកា ភាគខាងជើងប្រទេសលីបង់។

បណ្តាញនេះធ្វើការលើការរត់ពន្ធជនជាតិស៊ីរីទៅប្រទេសលីបង់ នៅខាងជើងក្នុងទីក្រុងវ៉ាឌីខាលជាប់ព្រំដែនប្រទេសស៊ីរី។

ប្រភពដដែលបញ្ជាក់ឲ្យដឹងផងដែរថា កងទ័ពលីបង់បានវាយឆ្មក់នៅច្រកឆ្លងដែន វ៉ាឌីខាល ដោយបានសម្លាប់ និងបង្ករបួស ដល់សមាជិកបណ្តាញនេះជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា បណ្តាញរត់ពន្ធ ដែលធានាការឆ្លងដែនខុសច្បាប់សម្រាប់ជនជាតិស៊ីរីចូលទៅប្រទេសលីបង់គឺសកម្មដោយសារតែស្ថានភាពរស់នៅកាន់តែយ៉ាបយ៉ឺននៅក្នុង ប្រទេសស៊ីរី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here