ប្រទេសស៊ីរី៖ក្រុមភេរវករបានវាយប្រហារលើទីក្រុងចួរីននៅភាគពាយ័ព្យនៃខេត្តហាម៉ា។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានបញ្ជាក់ឲ្យដឹងថា៖ “ក្រុមភេរវករ ដែលមានវត្តមាននៅក្នុងខេត្ត អ៊ីដលីប បានវាយប្រហារដោយប្រើគ្រាប់រ៉ូកែតទៅលើទីក្រុងចួរីនក្នុងតំបន់អាល់ហ្កាបនៅភាគពាយ័ព្យនៃ
ខេត្តហាម៉ា បណ្តាលឲ្យខូចខាតសម្ភារៈរបស់ផ្ទះមួយចំនួន ទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន”។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធចាបាតអាល់នូស្រា ដែលមានពាក់ព័ន្ធជាមួយក្រុមភេរ វរករនៅតំបន់ជនបទភាគខាងត្បូងខេត្តអ៊ីដលីប បានបន្តការឈ្លានពានរបស់ពួកគេទៅលើភូមិដែលមានសុវត្ថិភាពនៅតំបន់ក្បែរគ្នា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១