ប្រទេសស៊ីរី៖ជនស៊ីវិលម្នាក់ស្លាប់នៅថ្ងៃចន្ទ ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនដែលបន្សល់ទុក ដោយក្រុមភេរវករនៅទីក្រុងអាល់មីឌីយ៉ាស់ក្នុងរាជធានីឃីនណេត្រា។
ភ្នាក់ងារសារព័ត៌មានបានប្រាប់ឲ្យដឹងបន្ថែមថា មីនបង្កប់ក្នុងដីដែលបន្សល់ទុកដោយក្រុម ភេរវករបានផ្ទុះឡើង ខណៈពេលដែលជនស៊ីវិលកំពុងឃ្វាលសត្វគោក្របីនៅក្នុងទីក្រុងអាល់ មីដីយ៉ាស់ ជាហេតុបណ្តាលឲ្យគាត់ស្លាប់។
ប្រភពវេជ្ជសាស្ត្រនៅមន្ទីពេទ្យមាមដូអាបាហ្សាបានឲ្យដឹងថា បុរសវ័យ២០ឆ្នាំបានសម្រាក ព្យាបាលនៅក្នុងមន្ទីពេទ្យ ក្រោយមកក៏បានស្លាប់ ដោយសារតែរបួសច្រើនកន្លែងលើរាងកាយ របស់គាត់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១