កម្លាំងតួកគីឃុំខ្លួនជនសង្ស័យជា​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS យ៉ាងហោចណាស់ ២៧នាក់

0

ប្រទេសតួកគី៖ភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូលូបានរាយការណ៍នៅថ្ងៃអង្គារថា ប៉ូលិសតួកគីឃុំខ្លួនជនជាតិអ៊ីរ៉ាក់ ១០នាក់ ក្នុងប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅខេត្តសាមស៊ុននៃតំបន់ប្លេកស៊ី (Black Sea)។

ជនជាតិអ៊ីរ៉ាក់ទាំងនោះជាប់សង្ស័យពីបទធ្វើប្រតិបត្តិការក្រោមក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រុមប៉ូលិសបានធ្វើប្រតិបត្តិការដំណាលគ្នានៅក្នុងស្រុកអ៊ីលកាឌីម ហើយថែមទាំងបានរឹបអូសយកសម្ភារៈឌីជីថលមួយចំនួនក្នុងអំឡុងពេលស្រាវ ជ្រាវនៅទីតាំងជាប់សង្ស័យទាំងនោះ។

យ៉ាងណាមិញ យ៉ាងហោចណាស់មានជនសង្ស័យជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISចំនួន ១៧នាក់ ត្រូវបានឃុំខ្លួននៅថ្ងៃអង្គារ ក្នុងប្រតិបត្តិការផ្សេងមួយទៀតដែលធ្វើឡើងនៅក្នុងខេត្តឃេសឺរីនៃ ប្រទេសតួកគី។​

ប្រតិបត្តិការនោះធ្វើឡើង ក្រោយពីប៉ូលិសបានបើកដំណើរការស៊ើបអង្កេតប្រឆាំងជនសង្ស័យ  ពីការផ្តល់កន្លែងស្នាក់នៅដល់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលបានចូលទឹកដីប្រទេសតួកគី ក្រោយ ពីបានធ្វើសកម្មភាពវាយប្រហារនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here